ម៉ោះ!!! យកប្រេងដូងលាបបំបាត់សង្វារទាំងអស់គ្នាម៉ាក់ៗ
សង្វារច្រើនកើតមានឡើងក្នុងពេលមានផ្ទៃពោះ និងក្រោយសម្រាលពិសេសត្រង់ម្ដុំ សុដន់ ក្បាលពោះ ចង្កេះ ខ្នង ភ្លៅ និងជើង។ បញ្ហាសង្វារក្នុងពេលមានផ្ទៃពោះអាចធ្វើឱ្យម៉ាក់ៗមានការខ្វល់ខ្វាយចិត្ត និងមិនពេញចិត្តលើរាងកាយខ្លួនឯង។
តើមានវិធីសាស្ត្រអ្វីដើម្បីកាត់បន្ថយបញ្ហានេះបានទេ?
វិធីបង្ការកុំឲ្យមានស្នាមសង្វារនៅពេលមានផ្ទៃពោះគឺមិនមែនជារឿងងាយស្រួលប៉ុន្មានទេ។ ដើម្បីកាត់បន្ថយស្នាមសង្វារនេះ ស្ត្រីអាចប្រើប្រេងដូងលាបបំបាត់សង្វារបានយ៉ាងមានប្រសិទ្ធិភាព។
ប្រេងដូងជួយធ្វើឱ្យស្បែកទន់តាមរយៈការផ្ដល់សំណើមដល់ស្បែក។ អាស៊ីត Lauric ដែលមានក្នុងប្រេងដូងស្រូបចូលយ៉ាងងាយក្នុងស្រទាប់ស្បែកព្រមទាំងជម្រុញក្នុងការផលិតកូឡាជែន។ ម៉្យាងទៀត វាក៏មានប្រសិទ្ធិភាពប្រឆាំងទៅនឹងការរលាកផងដែរ។ ដោយសារលក្ខណៈងាយជ្រាបចូលស្បែករបស់ប្រេងដូង វាធ្វើឱ្យស្បែកមានសំណើម និងកាត់បន្ថយបញ្ហារមាស់ពេលមានសង្វារថែមទៀតផង។
ស្ត្រីគួរម៉ាស្សាប្រេងដូងនៅតំបន់ដែលមានសង្វារឱ្យបានពីរដងក្នុងមួយថ្ងៃ។
ស្ត្រីគួរបន្ដថែទាំស្បែកបន្ទាប់ពីសម្រាលកូនរួចជាមួយការលាបឡេផ្ដល់សំណើម ពិសាទឹកឱ្យបានច្រើន បរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់ ព្រមទាំងធ្វើលំហាត់ប្រាណឱ្យបានញឹកញាប់ដើម្បីស្បែកមានសភាពហាប់ណែនស្រស់ថ្លា ភ្លឺរលោង ស្អាតគ្មានស្នាមសង្វារ។
ប្រភព៖www.healthline.com
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង