ម៉ាស្សាងាយៗសោះ តែអាចជួយអូនបត់ជើងស្រួលបានយ៉ាងប្រសើរ!
កូនអ្នកបត់ជើងស្រួលទេ? ប្រសិនជាអ្នកសង្កេតឃើញកូនអ្នកបត់ជើងធំមិនទៀងទាត់ ឫ មិនញឹកញាប់ អ្នកអាចសាកល្បងវិធីសាស្រ្តម៉ាស្សាលើពោះ ឫ ងូតទឹកក្ដៅឧណ្ហៗដែលវាអាចជួយកាត់បន្ថយអាការៈទល់លាមកបានមួយកម្រិត។
-
ម៉ាស្សារបៀបធាក់កង់
មុនទារកនិងកុមារអាចចេះហាត់ប្រាណដោយខ្លួនឯង អាណាព្យាបាលអាចធ្វើលំហាត់ប្រាណថ្នមៗលើរាងកាយពួកគេ។ អាណាព្យាបាលអាចចាប់កាន់ជើងទាំងសងខាងរបស់ក្មេង រួចរុញទៅមុខទៅក្រោយដែលកាយវិការបែបនេះជួយដល់ចលនាពោះវៀន និងសាច់ដុំពោះរបស់ក្មេង ដែលវាជួយដល់ការបញ្ចេញលាមកនិងបំបាត់ហើមពោះបានយ៉ាងមានប្រសិទ្ធភាព។
-
វារ និងដើរជុំវិញ
ដាក់ទារកឱ្យវារទៅវិញទៅមកក៏ជាលំហាត់ប្រាណដ៏ល្អប្រសើរមួយដែរ ដោយវាជួយដល់ការធ្វើចលនា និងការពង្រឹងលើសាច់ដុំ ព្រមទាំងការធ្វើចលនារបស់ពោះវៀនក្មេងថែមទៀតផង។
-
ងូតទឹកក្ដៅឧណ្ហៗ និងម៉ាស្សា

ការងូតទឹកក្មេងជាមួយទឹកក្ដៅឧណ្ហៗជួយដល់ចលនាពោះវៀនក្មេង និងកាត់បន្ថយភាពមិនស្រួលខ្លួនបង្កដោយការទល់លាមក។ មួយវិញទៀតការម៉ាស្សាលើពោះថ្នមៗជារាងរង្វង់ ឫ ទ្រនិចនាឡិកាមានអត្ថប្រយោជន៍ជាច្រើនក្នុងការជួយដល់ចលនាពោះវៀនដំណើរការបានល្អក្នុងការបញ្ចេញលាមកមកខាងក្រៅ។
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង
