ម៉ាក់ៗមានផ្ទៃពោះញ៉ាំម្ទេសបានអត់?
ម៉ាក់ៗមានផ្ទៃពោះញ៉ាំម្ទេសបានអត់?

ម៉ាក់ៗមានផ្ទៃពោះញ៉ាំម្ទេសបានអត់?

ក្នុងពេលមានផ្ទៃពោះ ស្ត្រីអាចមានចំណង់អាហារជាច្រើនប្រភេទដូចជាអាហារហឹរ ឆៅ និងអាហារចម្លែកៗជាច្រើនដែលពុំធ្លាប់ញ៉ាំ។ អាហារឆៅគឺមិនមានសុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះនោះទេ។ ផ្ទុយទៅវិញ ការញ៉ាំអាហារហឹរ ឬម្ទេសគឺមានសុវត្ថិភាពចំពោះកូនក្នុងផ្ទៃ។

ម្ទេសមិនបានស្ថិតនៅក្នុងក្រុមអាហារដែលស្ត្រីមានផ្ទៃពោះគួរជៀសវាងទេ។ ថ្វីបើការញ៉ាំម្ទេសមិនបណ្ដាលអោយមានផលប៉ះពាល់ចំពោះទារកមែន តែស្ត្រីក៏មិនគួរទទួលទានច្រើនពេកនោះដែរ។ ស្ត្រីដែលញ៉ាំម្ទេស ឬអាហារហឹរគឺអាចមានផលរំខានខ្លះដូចជា ចុកឆ្អល់ចុងដង្ហើម ពិបាករំលាយអាហារ រាគ និងហើមពោះជាដើម។

ក្នុងត្រីមាសទី១ នៃការមានផ្ទៃពោះ ការញ៉ាំអាហារហឹរគឺធ្វើអោយស្ត្រីមានការចាញ់កូនកាន់តែខ្លាំងព្រោះជាតិហឹរគឺធ្វើអោយស្ត្រីមានការបញ្ចេញអាស៊ីតពីក្រពះកាន់តែច្រើន។ ហេតុនេះវាបណ្ដាលអោយស្ត្រីមានអាការក្អួតចង្អោរជាងស្ត្រីដែលមិនញ៉ាំអាហារហឹរ។

ជារួមការញ៉ាំម្ទេសមិនបណ្ដាលអោយមានគ្រោះថ្នាក់ចំពោះកូនក្នុងផ្ទៃនោះទេ។ ប្រសិនជាស្ត្រីពុំធ្លាប់ញ៉ាំម្ទេសពីមុនមកទេ សូមកុំញ៉ាំអី។ ប្រសិនជាអ្នកចូលចិត្តញ៉ាំអាហារហឹរកន្លងមក អ្នកគួរកាត់បន្ថយញ៉ាំតិចជាងមុនដើម្បីជៀសពីផលរំខាននានាដោយសារការញ៉ាំម្ទេស។

ប្រភព៖healthline.comemmasdiary.co.uk

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.