មែនហើយ ទាំងនេះជាហេតុផលដែលគួរផ្ដល់អាហារសរសៃ (Fiber) ដល់កូនៗ
មែនហើយ ទាំងនេះជាហេតុផលដែលគួរផ្ដល់អាហារសរសៃ (Fiber) ដល់កូនៗ

មែនហើយ ទាំងនេះជាហេតុផលដែលគួរផ្ដល់អាហារសរសៃ (Fiber) ដល់កូនៗ

ដល់ពេលរៀបចំអាហារឱ្យកូនៗជាទីស្រលាញ់ ម៉ាក់ប៉ាប្រហែលជានឹកគិតថា គួរផ្ដល់អាហារប្រភេទណាដែលជួយឱ្យគាត់មានសុខភាពល្អ ឡើងទំងន់បានសមស្រប និងងាយស្រួលក្នុងការបន្ទោរបង់? ក្រៅពីការផ្ដល់អាហារដែលសំបូរទៅដោយថាមពល ដូចជាខ្លាញ់ ប្រូតេអុីន និងជាតិស្ករ ប្រភេទអាហារសរសៃក៏ជាជម្រើសល្អក្នុងការផ្ដល់ឱ្យក្មេងៗញ៉ាំជាប្រចាំដែរ។

អ្វីទៅជាជាតិសរសៃ?

ជាតិសរសៃ ជាជាតិស្ករមួយប្រភេទ ដែលសំបូរក្នុងផ្លែឈើ បន្លែ និងពពួកធញ្ញជាតិ។

ជាតិសរសៃមានពីរប្រភេទ៖

  • ជាតិសរសៃដែលរលាយក្នុងទឹក (រួចវាលេចឡើងជាសណ្ឋានអន្ធិលៗ) រួចរលាយយឺតៗក្នុងប្រព័ន្ធរំលាយអាហារក្មេង ដែលសមស្របក្នុងការជួយកាត់បន្ថយ និងរក្សាលំនឹងជាតិខ្លាញ់ និងជាតិស្ករក្នុងឈាម
  • ជាតិសរសៃដែលមិនរលាយក្នុងទឹក ប្រមូលផ្ដុំច្រើនគួបផ្សំគ្នាជាមួយកាកសំណល់ផ្សេងទៀត បង្កើតបានជាលាមកក្មេង ក្រៅពីនេះ វាជួយសម្រួលដល់ការបន្ទោរបង់បានទៀងទាត់។

ហេតុអ្វីក្មេងគួរទទួលទានជាតិសរសៃនេះ?

  • តាមអ្នកជំនាញបានបង្ហាញថា នៅពេលដែលក្មេងញ៉ាំពពួកអាហារដែលមានផ្ទុកជាតិសរសៃច្រើន ពួកគេនឹងកាត់បន្ថយការញ៉ាំអាហារដែលសំបូរដោយជាតិខ្លាញ់ និងជាតិស្ករ(ដែលជាតិខ្លាញ់ និងស្ករ ញ៉ាំច្រើនអាចប៉ះពាល់សុខភាពក្មេង)
  • ជាតិសរសៃក្ររំលាយ ដូចនេះ វាជួយឱ្យក្មេងឆ្អែតបានយូរ
  • វាជួយរក្សាលំនឹងជាតិខ្លាញ់ និងជាតិស្ករលើក្មេងតូចៗ
  • ពិសេសជាតិសរសៃសំបូរក្នុងបន្លែ និងផ្លែឈើ ដែលធ្វើឱ្យក្មេងក៏នឹងទទួលបាននូវជាតិវីតាមីន និងជាតិរ៉ែសំខាន់ផ្សេងៗទៀត ថែមទៀតផង។

ជាតិសរសៃសំបូរក្នុងអាហារអ្វីខ្លះ?

ជាតិសរសៃសំបូរក្នុងបន្លែ ផ្លែឈើដូចជា៖

  • ផ្លែប៉ោម
  • ផ្លែប៊ីរ
  • ពពួកប៊ីរី (ស្រ្តរប៊ីរី ប្លូប៊ីរី…)
  • ប្រូខូលី
  • ការ៉ុត
  • ល្ពៅ
  • ស្ពៃ
  • និងដំឡូងផ្អែមជាដើម។

ប្រភព៖kidshealth.orgwhattoexpect.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.