ពិតមែនឫ! ដែលគេថាសារជាតិក្រុមនេះ មានសារៈសំខាន់ខ្លាំងជួយការលូតលាស់កូនអ្នក
សរីរាង្គកាយរបស់ទារក និងកុមារ ទាមទារឱ្យទទួលបានជីវជាតិចិញ្ចឹមគ្រប់គ្រាន់សម្រាប់ការលូតលាស់ជារៀងរាល់ថ្ងៃ។ ក្នុងនោះដែរក្រុមជីវជាតិសំខាន់ដែលអាណាព្យាបាលមិនគួរមើលរំលង នោះគឺ មីក្រូសារជាតិ។
មីក្រូសារជាតិ ឫ យើងអាចហៅម្យ៉ាងទៀតថា ជាពពួកវីតាមីន និងរ៉ែ ដែលជីវជាតិចិញ្ចឹមប្រភេទនេះ មានសារៈសំខាន់ជាខ្លាំងសម្រាប់ជួយដល់ការលូតលាស់ប្រកបដោយសុខភាពល្អ ការពារជំងឺ និង ជំនួយដល់សុខុលមាលភាពរាងកាយ។ ពពួកមីក្រូសារជាតិភាគច្រើនគឺមិនអាចផលិតក្នុងរាងកាយទេ ដែលក្មេងអាចទទួលបានជីវជាតិចិញ្ចឹមទាំងនោះពីរបបអាហារប្រចាំថ្ងៃ។
ខាងក្រោមនេះ ជាពពួកមីក្រូសារជាតិសំខាន់ៗចំនួន៦ ដែលក្មេងត្រូវការចាំបាច់៖
ជាតិដែក
- ជាតិដែកដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរូបរាងកាយ និងផ្នែកបញ្ញាស្មារតីរបស់ទារក និងកុមារ
- កង្វះជាតិដែក ជាមូលហេតុចម្បងដែលនាំឱ្យក្មេងមានជំងឺស្លេកស្លាំង ហើយប្រមាណជា 40% នៃក្មេងអាយុក្រោម៥ឆ្នាំប្រឈមនឹងជំងឺស្លេកស្លាំង។
វីតាមីនអេ
- វីតាមីនអេជួយឱ្យក្មេងមើលឃើញច្បាស់ល្អ ពិសេសវាក៏ជួយឱ្យប្រព័ន្ធការពាររាងកាយក្មេងដំណើរការបានល្អ។ ក្មេងដែលខ្វះវីតាមីនអេ អាចប្រឈមនឹងពិការភ្នែក និងការបាត់បង់អាយុជីវិតពីជំងឺឆ្លងផ្សេងៗ។
វីតាមីនឌី
- វីតាមីនឌី ជួយដឹកជញ្ជូនជាតិកាល់ស្យូមឱ្យរាងកាយប្រើប្រាស់សម្រាប់ជួយឱ្យឆ្អឹង និងធ្មេញរឹងមាំ ដែលវាក៏អាចជួយការពារកុមារពីការពុកឆ្អឹងថែមទៀតផង
- កង្វះវីតាមីនឌី អាចធ្វើឱ្យក្មេងមានជំងឺឆ្អឹង ដូចជា ឆ្អឹងកោង និងឆ្អឹងទន់
- វីតាមីនឌីជួយប្រព័ន្ធការពាររាងកាយទប់ទល់នឹងមេរោគបាក់តេរី និងវីរុស
- វីតាមីនឌីជួយទ្រទ្រង់តួនាទីរបស់សាច់ដុំ និងសរសៃប្រសាទ
- រាងកាយផលិតវីតាមីនឌីចេញពីពន្លឺព្រះអាទិត្យ តែបរិមាណដែលទទួលបានខុសៗគ្នាអាស្រ័យលើ ទីតាំង ពណ៌ស្បែក បរិយាកាស និងកត្តាផ្សេងៗទៀត
- ការប៉ះជាមួយពន្លឺព្រះអាទិត្យ ត្រូវមានការកំណត់មួយត្រឹមត្រូវ ព្រោះការប៉ះយូរអាចធ្វើឱ្យក្មេងប្រឈមនឹងជំងឺមហារីកស្បែក
អុីយ៉ូត
- អុីយ៉ូតដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យក្មេងលូតលាស់បានត្រឹមត្រូវ និងជួយដល់ការលូតលាស់ផ្នែកបញ្ញាស្មារតី
ហ្វូឡាត
- ក្មេងត្រូវការជាតិហ្វូឡាត (វីតាមីន B9 ) ដើម្បីបង្កើតកោសិកាថ្មីៗជារៀងរាល់ថ្ងៃ
- ហ្វូឡាតជួយដល់ការលូតលាស់ទារកក្នុងផ្ទៃ ពិសេសការលូតលាស់ខួរក្បាល និងឆ្អឹងកងខ្នង
ស័ង្កសី
- ជាតិស័ង្កសី ជួយគាំទ្រមុខងារប្រព័ន្ធការពាររាងកាយ និងជួយការពារក្មេងពីជំងឺរាករូស រលាកសួត និងគ្រុនចាញ់។
រូបមន្តទឹកដោះគោ NutriGold ផ្ដល់នូវវីតាមីន-ជាតិរ៉ែ ត្រឹមត្រូវនិងគ្រប់គ្រាន់ទៅតាមការណែនាំរបស់អ្នកជំនាញអុឺរ៉ុបនិងអង្គការសុខភាពពិភពលោក សម្រាប់ជួយកូនអ្នកលូតលាស់បានត្រឹមត្រូវទៅតាមស្ដង់ដា។
ប្រភព៖www.cdc.gov
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង