មិនដែលដឹងសោះ! ផ្លែទទឹមជួយសុខភាពបានច្រើនយ៉ាងនេះ

មិនដែលដឹងសោះ! ផ្លែទទឹមជួយសុខភាពបានច្រើនយ៉ាងនេះ

ផ្លែទទឹមមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់ម៉ាក់ៗ និងទារកក្នុងផ្ទៃដោយយោងតាមការសិក្សារបស់សកលវិទ្យាល័យផ្នែកវេជ្ជសាស្ត្រនៅទីក្រុងវាស៊ីនតោន។

ម៉ាក់ៗមានផ្ទៃពោះគួរញ៉ាំអាហារអោយបានច្រើនពិសេសគឺផ្លែឈើស្រស់តែម្ដង។ ក្នុងនោះដែរ ទទឹមគឺជាផ្លែឈើធម្មជាតិដែលល្អនិងងាយស្រួលរកទិញ។ វាបានជួយសុខភាពម៉ាក់ៗដោយប្រយោលជាច្រើន រួមមាន

១ បម្រុងក្រឡាភ្លើង

៥ ទៅ ៨ ភាគរយនៃស្ត្រីមានផ្ទៃពោះជួបប្រទះបម្រុងក្រឡាភ្លើង។ វាមានរោគសញ្ញាដូចជាលើសសម្ពាធឈាម និងប្រូតេអ៊ីនចេញតាមទឹកនោម។ ការសិក្សាទៅលើស្ត្រីមានផ្ទៃពោះនៅសប្ដាហ៍ទី ៣៥ និង ៣៨ បានអោយដឹងថា ស្ត្រីដែលបានញ៉ាំទឹកផ្លែទទឹម ២៥០មីលីលីត្រជាប្រចាំរហូតដល់ពេលសម្រាលគឺបានកាត់បន្ថយហានិភ័យនៃប្រុងក្រឡាភ្លើងនៅពេលសម្រាល។

២ ភាពស្លេកស្លាំង

ការញ៉ាំផ្លែទទឹមក៏ជួយកាត់បន្ថយបញ្ហាស្លេកស្លាំងក្នុងពេលមានផ្ទៃពោះដែរ។ វាជាប្រភពដ៏ល្អនៃវីតាមីន C ។ វីតាមីននេះជួយអោយរាយកាយស្រូបយកជាតិដែកបានយ៉ាងល្អ។ ផ្លែទទឹមមួយផ្លែបានផ្ដល់វីតាមីន C ២៨ មីលីក្រាម។

៣ ប្រព័ន្ធរំលាយអាហារ

ម្សៅដែលផលិតពីគ្រាប់ទទឹមមានជាតិសរសៃប្រហែល ៥០%។ វាមានជាតិសរសៃប្រភេទ Celluse និង Lignin ដែលជួយកាត់បន្ថយបញ្ហាទល់លាមក។ ម៉ាក់ៗអាចលេបគ្រាប់របស់វាដោយមានសុវត្ថិភាព។ ក្នុងករណីកម្រ វាអាចបណ្ដាលអោយមានការស្ទះពោះវៀនដោយសារញ៉ាំច្រើនពេកជាពិសេសអ្នកដែលមានបញ្ហាទល់លាមករាំរៃ។

ផ្លែទទឹមមួយផ្លែ(២០០ក្រាម) ផ្ដល់ជាតិសរសៃរហូតដល់ទៅ ៧ ក្រាម ដែលជួយកាត់បន្ថយបញ្ហាទល់លាមករបស់ស្ត្រីបានល្អប្រសើរ។

៤ រមួលក្រពើ

ជាតិប៉ូតាស្យូមនៅក្នុងផ្លែទទឹមអាចជួយកាត់បន្ថយបញ្ហារមួលក្រពើក្នុងកំឡុងពេលមានផ្ទៃពោះបាន។ ផ្លែទទឹមមួយផ្លែ(២០០ក្រាម) មានជាតិប៉ូតាស្យូមរហូតដល់ទៅ ៣៦%។

៥ អភិវឌ្ឍខួរក្បាលទារក

ផ្លែទទឹមមួយផ្លែមានជាតិហ្វូឡេត ១៦% ដែលចូលរួមចំណែកក្នុងការលូតលាស់ខួរក្បាលទារកដោយកាត់បន្ថយបញ្ហាដំពកឆ្អឹងខ្នង និងការលូតលាស់មិនប្រក្រតីនៃខួរក្បាល។ មិនតែប៉ុណ្ណោះ វាក៏ជួយការបន្ថយបញ្ហាទារកមាត់ឆែបផងដែរ។

ស្ត្រីគួរដឹងថា ក្នុងកំឡុងពេលមានផ្ទៃពោះស្ត្រីភាគច្រើនមានបញ្ហាស្បែកជាញឹកញាប់ដូចជាស្បែកស្រអាប់ បែកស្រកាជាដើម។ ការញ៉ាំផ្លែឈើជាប្រចាំគឹបានផ្ដល់នូវជាតិវីតាមីន និងជាតិរ៉ែដែលជួយអោយស្បែកស្ត្រីភ្លឺថ្លា។

ប្រភព៖www.ncbi.nlm.nih.govmedicine.wustl.eduhealthyeating.sfgate.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.