មិនច្បាស់ពីការបៅឆ្អែតឫមិនឆ្អែតរបស់ទារក សូមអានអត្ថបទនេះ!
កំណត់សម្គាល់លើសញ្ញាបញ្ញាក់ថាក្មេងបៅឆ្អែត
- បៅច្រើនដងចន្លោះពី៨ទៅ១២ដងក្នុងមួយថ្ងៃ
- ឡើងគីឡូតាមអាយុចន្លោះ ១ខាំកន្លះទៅ២ខាំកន្លះក្នុងមួយសប្ដាហ៍រហូតដល់ទារកអាយុ៤ខែ
- ស្រស់ស្រាយក្រោយបៅរួច និងអាចព្រលែងចុងសុដន់ដោយខ្លួនឯង
- ទារកនោមញឹកញាប់ (ខោទឹកនោមសើមលើសពី៦ខោក្នុងមួយថ្ងៃ)
- លាមកចាប់ផ្ដើមប្ដូរជាពណ៌លឿង ទន់និងគ្រាប់ៗ (ជុះ៣ ទៅ ៤ដងក្នុងមួយថ្ងៃ)
- ទារកដឹងខ្លួន និងមានសកម្មភាពគ្រប់គ្រាន់
- លូតលាស់តាមការកំណត់របស់ស្ដង់ដា WHO។
កំណត់សម្គាល់លើសញ្ញាបញ្ញាក់ថាក្មេងបៅមិនឆ្អែត
- ទារកងងុយ ល្ហិតល្ហៃ និងមិនសូវមានកម្លាំងកំហែង
- បៅបានតិច និងឆាប់ប្រលែងចុងសុដន់
- គេងមិនសូវបានស្កប់ក្រោយបៅរួច
- ចុកក្នុងសុដន់រាល់ពេលទារកបំបៅម្ដងៗ (ម្ដាយដាក់ទារកបំបៅមិនបានត្រឹមត្រូវ)
- គីឡូឡើងតិច ឫ ស្ទើរតែមិនឡើង
- ទារកមិនសូវជុះ (ទារកអាចជុះបីទៅបួនដងក្នុងមួយថ្ងៃនៅអាយុបួនថ្ងៃឡើងដល់មួយខែ និងមួយទៅពីរដងនៅអាយុពីរខែឡើង)
- ទឹកនោមប្ដូរជាពណ៌ក្រហមក្រម៉ៅ (ជាទូទៅពណ៌ទារកគឺលឿងស្រាល)។
ដំណោះស្រាយក្នុងការជួយឱ្យទារកបៅបានគ្រប់គ្រាន់
ដើម្បីជួយឱ្យទារកបៅបានគ្រប់គ្រាន់និងត្រឹមត្រូវ សូមអាណាព្យាបាលដាក់ទារកបំបៅឱ្យបានត្រឹមត្រូវ។ សញ្ញាបញ្ជាក់ថាទារកបៅបានគ្រប់គ្រាន់និងត្រឹមត្រូវ៖
- ព្យាយាមបំបៅឱ្យបានញឹកញាប់ (៨ទៅ១២ដងក្នុងមួយថ្ងៃ)
- មាត់ទារកហារបានធំ ហើយបបូរមាត់ខាងលើនិងក្រោមរបស់ទារកបិតជិតផ្ទៃក្រម៉ៅនៃសុដន់ម្ដាយ
- ចង្ការទារកប៉ះជាមួយសុដន់ម្ដាយ
- បបូរមាត់ខាងក្រោមអឹបជាប់សុដន់ម្ដាយ
- ច្រមុះទារកមិនអឹបខ្លាំងជាប់សុដន់ម្ដាយ
- ស្រ្តីមិនឈឺសុដន់ ឫ ចុងសុដន់
ដើម្បីជម្រុញដល់ការបង្កើនទឹកដោះ ស្រ្តីអាចធ្វើការបូមទឹកដោះបន្ថែមពីលើការបំបៅផ្ទាល់។
ប្រភព៖www.llli.orgwww.nhs.uk
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង