ភាពខុសគ្នារវាងក្អួត និងក្អែរលើទារកនិងកុមារតូចៗ
ភាពខុសគ្នារវាងក្អួត និងក្អែរលើទារកនិងកុមារតូចៗ

ភាពខុសគ្នារវាងក្អួត និងក្អែរលើទារកនិងកុមារតូចៗ

ពិតណាស់! ការក្អួត និងក្អែររបស់ទារកគឺមិនដូចគ្នាទេ៖

ប្រភេទ ក្អែរ ក្អួត
និយមន័យ ·   ការក្អែរ ជាការច្រាល់ចេញនូវទឹកដោះពីក្នុងក្រពះ​ក្នុងកម្រិតស្រាលអបជាមួយការត្អើក។ ការក្អើរមិនធ្វើឱ្យសាច់ដុំក្រពះកន្រ្តាក់ខ្លាំងដែលមិនបង្កឱ្យទារកយំខុសធម្មតា ឫ មិនស្រួលខ្លួនឡើយ។

·   មិនបង្កឱ្យទារករករឿងក្រោយក្អែររួច

·   ការក្អួតជាការច្រាល់ទាំងកម្រោលនូវអាហារ ឫ ទឹកដោះពីក្នុងក្រពះចេញមកខាងក្រៅរាងកាយតាមមាត់។ ការក្អួតធ្វើឱ្យសាច់ដុំពោះកន្រ្តាក់ខ្លាំងដែលធ្វើឱ្យក្រោយទារកក្អួតរួច ទារកមិនស្រួលខ្លួននិងយំខុសធម្មតា។

·   អាចបង្កឱ្យទារកមិនស្រួលខ្លួន ឫ យំខុសធម្មតាក្រោយក្អួតរួច

មូលហេតុ ·   លេបខ្យល់ច្រើន

·   កក្រពះមិនទាន់លូតលាស់ពេញលេញ

·   មានរលាក ឫ អ្វីធ្វើទុក្ខដល់ក្រពះ

·   ញ៉ាំថ្នាំមួយចំនួន

·   ចាញ់ក្លិន ឫ ឃើញអ្វីមួយភ្ញោចឱ្យក្អួច

·   ពុលឡាន

ដំណោះស្រាយ ·   ពរទារកបញ្ឈរក្នុងពេល និង ក្រោយ

បំបៅរួច(យ៉ាងហោច១៥ នាទី)

·   កុំបំបៅទារកក្នុងកម្រិតច្រើនពេក បំបៅតិចៗ ប៉ុន្តែញឹកញាប់

·   ទុកពេលឱ្យទារកភើរ ឬ គោះខ្នងទារកថ្នមៗដើម្បីបញ្ចេញខ្យល់មកខាងក្រៅ

·   កុំប្រើដបទឹកដោះគោរន្ធធំ/បែក

·   កុំស្លៀកសំលៀកបំពាក់តឹងពេក

·   កុំឱ្យទារកលេងភ្លាមៗក្រោយបៅរួច

·   ដាក់កូនឱ្យគេងផ្ងារ (គេងផ្កាប់ងាយក្អែរ)

·   សូមបំបៅទារកមុនពេលគេឃ្លានខ្លាំង

·   ផ្លាស់ប្ដូររូបមន្តទឹកដោះគោ ករណីអាលែកហ្ស៊ីសារជាតិក្នុងទឹកដោះគោ។

·  ប្រញាប់នាំទារក និងកុមារជួបគ្រូពេទ្យជំនាញ

ក្នុងករណីដែលអ្នកមិនច្បាស់ពីអាការៈរបស់ទារក និងកុមារ សូមនាំគាត់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។  

ប្រភព៖www.healthychildren.org

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.