ពិតឫទេ! សញ្ញាណទាំងនេះបញ្ជាក់ថា កូនអាយុបានមួយសប្ដាហ៍ហើយ
បន្ទាប់ពីទារកកើតបានមួយសប្ដាហ៍ ទារកមានការផ្លាស់ប្ដូរលើ៖
ចលនារាងកាយ៖
- ចេះងើយក្បាលឡើងតិចៗ
- អាចផ្តោតលើវត្ថុអ្វីមួយ ដែលនៅចំងាយប្រហែល 20-38 cm (ចំងាយដែលគាត់មើលមុខយើង ពេលកំពុងលើកបីគាត់)
- ងាករកអ្វីមួយដែលប៉ះថ្ពាល់គេ ដូចជាចុងសុដន់ម្ដាយ ឫ ដបទឹកដោះគោ
- ចេះបង្ហាញសញ្ញា លើអ្វីដែលគេចូលចិត្ត និងមិនចូលចិត្ត (ភាសាទារក)
រូបរាងកាយ
- រាងកាយខុសប្លែកពីថ្ងៃទើបនឹងកើតដំបូងច្រើន
- ក្បាលទារកមានទំរង់មូលជាងមុន (ម្ដាយដែលសម្រាលកូនតាមធម្មជាតិ អាចធ្វើឱ្យក្បាលទារកមានរាងទ្រវែង)
- លែងសូវ ហើមមុខ និងភ្នែកដូចពេលទើបនឹងកើត
- ទំងន់រាងកាយចន្លោះពី 5kg ទៅ 4.5kg ព្រមទាំងមានប្រវែង 45cm ទៅ 55cm
- ទងផ្ចិតស្ងួត ប្ដូរជាពណ៌រាងក្រម៉ៅ និងធ្លាក់ចុះមកក្រៅ ក្នុងរយៈពេល 10 ថ្ងៃដំបូង (សូមមានអនាម័យ លើទងសុកទារក និងរក្សាភាពស្ងួតជាប់ជានិច្ច ករណីមានឡើងក្រហម ស្អិត និងមានទឹករងៃ សូមនាំទារកទៅជួបពេទ្យជំនាញជាបន្ទាន់)
ការបៅ និងការគេង៖
- ទារកគេង16 ទៅ 18 ម៉ោងក្នុងមួយថ្ងៃ និង បៅរៀងរាល់ 2 ទៅ 4 ម៉ោងម្ដង (បៅ 8 ទៅ 12ដង ក្នុងមួយថ្ងៃ) ដែលការបំបៅម្ដងៗ អាចរហូតដល់មួយម៉ោង (ភាគច្រើនលើទារកបៅដោះម្ដាយ)
បញ្ហាផ្សេងៗ៖
- ស្រកទំងន់: (ស្រកទំងន់ប្រមាណជា 10% នៃទំងន់សរុបពេលកើត) ការស្រកទំងន់នេះ បង្កមកពីការបាត់បង់សារធាតុរាវមួយចំនួនក្នុងរាងកាយទារក។ ទារកនឹងចាប់ផ្ដើុមឡើងទំងន់វិញ ក្រោយកើតមួយសប្ដាហ៍។
- សុខភាពភ្នែក: មួយ ទៅ ពីរសប្ដាហ៍ដំបូង ភ្នែកទារកឡើងស្អិត និងមានជាតិស្អិតៗច្រើនជុំវិញភ្នែក ដែលវាអាចបង្កដោយការស្ទះរន្ធទឹកភ្នែករបស់ទារក។ បញ្ហានេះ នឹងបាត់ទៅវិញនៅប៉ុន្មានសប្ដាហ៍ក្រោយ ម៉ាក់ប៉ាអាចសំអាតភ្នែកទារកជាមួយនឹងទឹកក្ដៅអុណ្ឌៗ ឫ សេរ៉ូមប្រៃ និងម៉ាស្សាថ្នមៗដើម្បីកាត់បន្ថយអាការៈនេះ។
- កន្ទួលក្រហម ឫ រោល: ទារកតូចៗងាយជួបប្រទះនឹងបញ្ហា រមាស់ និងការរោលលើស្បែកនេះណាស់ តែជាទូទៅវាមិនមានអាការៈធ្ងន់ធ្ងរទេ។ ការរោលលើស្បែកនេះ រួមមានទាំង ចែងថ្ងៃ ក្រម៉រលើស្បែកក្បាល រោល និងស្បែកស្ងួត។
- សូមរក្សាអនាម័យឱ្យបានត្រឹមត្រូវ និងមានភាពស្ងួតជាប្រចាំនៅជុំវិញរាងកាយទារក ព្រមទាំងអាចប្រើប្រាស់ឡេការពារកន្ទួលរមាស់លើក្មេងជាប្រចាំ (nappy rash cream)។
ប្រភព៖raisingchildren.net.au
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង