ពិតទេ! បំបៅដោះកូនធ្វើអោយសុដន់មិនស្អាត
ហេតុអ្វីបានជាសុដន់យារធ្លាក់ក្រោយពេលផ្ដាច់ដោះកូន?
តាមពិត ស្ត្រីបានផលិតទឹកដោះតាំងពីក្នុងពេលមានផ្ទៃពោះមកម្ល៉េះ។ នៅក្នុងសុដន់មានបំពង់ជាច្រើនដែលរងចាំពេលវេលាដើម្បីផលិតទឹកដោះ។ វាចាប់ផ្ដើមរីកទំហំ និងធំឡើងៗរហូតដល់ពេលសម្រាលដោយមានជំនួយពីអរម៉ូន។ នេះជាហេតុផលដែលទំហំសុដន់របស់ស្ត្រីធំក្នុងកំឡុងពេលមានផ្ទៃពោះ។ ពេលបំបៅដោះ សុដន់កាន់តែធំដោយសារមានការផលិតទឹកដោះច្រើន ហើយស្បែកយឺតគ្រប់ពេលវេលាទៅតាមការរីកនៃសុដន់។
តើបញ្ហាសុដន់យារធ្លាក់ជារឿងមិនអាចជៀសផុតមែនទេសម្រាប់ស្ត្រីបំបៅដោះកូន?
ការបំបៅកូនដោយទឹកដោះម្ដាយគឺជារឿងមួយដែលល្អឥតខ្ចោះសម្រាប់សុខភាពស្ត្រីក៏ដូចជាគាំពារដល់ការលូតលាស់កូនរបស់អ្នក។ តែម៉ាក់ៗពិតជាមានចម្ងល់ថាតើការបំបៅកូនអាចធ្វើអោយសុដន់យារធ្លាក់ ឬខូចទ្រង់ទ្រាយដែរទេ?
ដំណឹងដ៏សែនអាក្រក់នោះគឺថាសុដន់របស់ស្ត្រីមិនអាចវិលត្រឡប់មករកភាពដើមបាននោះទេក្រោយពេលផ្ដាច់ដោះ។ តែមានវិធីសាស្ត្រមួយចំនួនដែលស្ត្រីអាចអនុវត្តន៍បានដើម្បីកាត់បន្ថយបញ្ហានេះបានក្នុងនោះមានលំហាត់ប្រាណ ការលាបគ្រីម ឥរិយាបថបំបៅ និងអាវទ្រនាប់។
- សូមជៀសវាងការអោយទារកបៅពីចម្ងាយដែលត្រូវទាញសុដន់។ ប្រសិនជាកូនរបស់អ្នកតូចពេក អ្នកគួរប្រើខ្នើយកល់ខ្លួនទារកដើម្បីអោយនៅជិតសុដន់ដែលនាំអោយងាយស្រួលក្នុងការបំបៅ។ ការបំបៅដែបនេះគឺអាចកាត់បន្ថយស្បែកយារបាន។
- ម៉ាក់ៗបំបៅដោះកូនភាគច្រើនមិនសូវពាក់អាវទ្រនាប់ទេព្រោះគិតថាពិបាកក្នុងការបំបៅដោះកូន។ សុដន់របស់អ្នកត្រូវការពាក់អាវដើម្បីទ្រ និងទប់ការយារធ្លាក់។
- ការញ៉ាំអាហារក៏ចូលរួមចំណែកក្នុងបញ្ហានេះដែរ។ ស្ត្រីគួរញ៉ាំប្រេងរុក្ខជាតិជាជាងខ្លាញ់សត្វ។ ក្រោយសម្រាលរួចក្ដី ស្ត្រីគួរញ៉ាំវីតាមីនបំប៉នសុខភាព។ ទឹកដោះគោសម្រាប់ស្ត្រីមានផ្ទៃពោះ NutriGold Mom មានជាតិខ្លាញ់ទាប និងមិនមានបន្ថែមស្ករគឺជួយអោយរាងកាយអ្នកទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ ព្រមទាំងមិនបណ្ដាលអោយស្ត្រីឡើងទម្ងន់ទៀតផង។ វាក៏មានផ្ដល់នូវក្រុមវីតាមីន B និងវីតាមីន E ដែលជួយរក្សាភាពយឺតរបស់ស្បែកផងដែរ។
- នៅពេលអ្នកមានគម្រោងផ្ដាច់ដោះ អ្នកមិនគួរឈប់ភ្លាមតែម្ដងនោះទេគឺត្រូវតែកាត់បន្ថយបន្តិចម្ដងៗ។ ធ្វើបែបនេះគឺជួយអោយជាតិខ្លាញ់ចូលទៅក្នុងជាលិកាសុដន់។
- ស្ត្រីគួរជ្រើសរើសវិធីហាត់ប្រាណណាដែលជួយពង្រឹងដើមដៃ ទ្រូងនិងខ្នង។ វាមានដូចជាការទាញ រុញ ឬលើកដុំដែកជាដើម។ ការហាត់ប្រាណបែនេះល្អសម្រាប់ឥរិយាបថរបស់អ្នក និងទ្រទ្រង់សុដន់របស់អ្នក។
- ស្ត្រីគួរប្រើទឹកក្ដៅ ឬទឹកត្រជាក់ដើម្បីយកមកម៉ាស្សាព្រោះវាធ្វើអោយចរន្តឈាមដើរបានស្រួល និងទឹកត្រជាក់ជួយបន្តឹងសុដន់។ ការលាបប្រេងអូលីវនៅពេលអ្នកផ្ដាច់ដោះក៏ជួយអោយសុដន់អ្នកមានសំណើម និងតឹងណែនផងដែរ។
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង