ពណ៌លាមកពិតជាអាចបញ្ជាក់ពីសុខភាពក្មេងមែនឫទេ?
ពណ៌លាមកពិតជាអាចបញ្ជាក់ពីសុខភាពក្មេងមែនឫទេ?

ពណ៌លាមកពិតជាអាចបញ្ជាក់ពីសុខភាពក្មេងមែនឫទេ?

លោកប៉ាអ្នកម៉ាក់ដឹងទេ? ពណ៌លាមក ជាសញ្ញាមួយដែលអាចសបញ្ជាក់ពីបញ្ហាសុខភាពក្មេង។ នៅវ័យមួយឆ្នាំដំបូងរបស់ទារក ពណ៌លាមកជាច្រើនដែលប៉ាម៉ាក់អាចជួបប្រទះ ដែលបញ្ហានេះ វាអាចបណ្ដាលមកពីរបបអាហារដែលក្មេងទទួលទាន និងបញ្ហាសុខភាពផ្សេងៗទៀត។ មួយវិញទៀត សណ្ឋានលាមកធម្មតា (ពណ៌ និងទម្រង់) របស់មនុស្សពេញវ័យ ក៏មិនអាចធ្វើការប្រៀបធៀបនឹងភាពធម្មតារបស់ទារកដែរ។

ខាងក្រោមនេះ ជាសណ្ឋានលាមក ដែលអាចបញ្ជាក់ពីភាពធម្មតា ឫ មិនធម្មតារបស់ក្មេង៖

ពណ៌ខ្មៅ

  • សង្កេតឃើញកើតលើ ទារកទើបនឹងកើត ដែលបៅទឹកដោះម្ដាយ និងរូបមន្តទឹកដោះគោម្សៅ
  • ជាសញ្ញាបញ្ជាក់ពីសុខភាពធម្មតា សម្រាប់ក្មេងទើបនឹងកើតប៉ុន្មានថ្ងៃដំបូង (លាមកព្រៃ)
  • លាមកព្រៃ (meconium) មានផ្ទុកនូវ ស្លេស្ម កោសិកាស្បែក និងទឹកភ្លោះ
  • ជាសញ្ញានៃបញ្ហាសុខភាព ក្នុងករណីកើតលើទារកអាយុលើសពីមួយសប្ដាហ៍ឡើងទៅ

ពណ៌លឿងចាស់

  • ទារកបៅទឹកដោះម្ដាយ មានពណ៌លាមកប្រភេទនេះ​
  • ពណ៌លាមកប្រភេទនេះ បញ្ជាក់ពីស្ថានភាពសុខភាពធម្មតា
  • ក្រោយទារកបន្ទោរបង់លាមកព្រៃអស់ ពណ៌លាមកទារក នឹងប្តូរមកព៌ណលឿងចាស់នេះ​

ពណ៌លឿងខ្ចី

  • ទារកបៅទឹកដោះម្ដាយ មានពណ៌លាមកលឿងខ្ចី​ (ទារកបៅរូបមន្តទឹកដោះគោម្សៅ ក៏អាចមានលាមកពណ៌នេះដែរ)
  • ក្នុងករណីលាមកមានពណ៌លឿងខ្ចីញឹកញាប់ និងមានសណ្ឋានរាវ វាអាចជាសញ្ញានៃជំងឺរាករូស
  • ជំងឺរាករូសអាចធ្វើឱ្យក្មេងប្រឈមនឹងកង្វះជាតិទឹកក្នុងរាងកាយ

ពណ៌ទឹកក្រូច

  • សង្កេតឃើញមានទាំងទារក បៅទឹកដោះម្ដាយ និងរូបមន្តទឹកដោះគោម្សៅ
  • មានសុខភាពធម្មតា

ពណ៌ក្រហម

  • សង្កេតឃើញ កើតមានលើទារកញ៉ាំអាហារដែលមានពណ៌ក្រហមដូចជា ប៉េងប៉ោះ មើមឆៃថាវក្រហម ជាដើម។
  • លាមកមានពណ៌ក្រហមក៏អាចជាសញ្ញានៃ លាមកលាយឈាម (មានការបង្កជំងឺក្នុងពោះវៀនក្មេង) ឫសញ្ញាបញ្ជាក់ពីការអាលែកហ្ស៊ីនៃទឹកដោះគោ ឫ ការដាច់សរសៃឈាមនៅរន្ធគូថក្មេងដែរ (ទល់លាមកយូរ)
  • ប្រសិនជាទារកមិនបានញ៉ាំអាហារមានពណ៌ក្រហម សូមនាំទារកទៅជួបគ្រូពេទ្យជាបន្ទាន់
  • ប្រសិនជាទារកញ៉ាំអាហារដែលមានពណ៌ក្រហម សូមសង្កេតមើលថា ពណ៌លាមកទារកវិលមកធម្មតាទេ ប្រសិនជាទារកមិនវិលមកធម្មតា សូមនាំទារកជួបគ្រូពេទ្យជាបន្ទាន់។

ពណ៌បៃតងស្រាល

  • ទារកបៅរូបមន្តទឹកដោះគោម្សៅ អាចមានលាមកពណ៌បៃតងស្រាល និងពណ៌លឿង
  • លាមកអាចមានសណ្ឋានរឹងជាងលាមករបស់ទារកបៅទឹកដោះម្ដាយ
  • បញ្ជាក់ពីសុខភាពធម្មតា។

ពណ៌បៃតងចាស់

  • ទារកមានពណ៌លាមកប្រភេទនេះ ភាគច្រើនជាទារកចាប់ផ្ដើមញ៉ាំអាហាររឹង ឫ ​ប៉ិៗ (អាហារមានពណ៌បៃតង ដូចជាស្ពៃ និងសណ្តែក​​បារាំង ជាដើម)
  • ទារកដែលញ៉ាំថ្នាំជាតិដែក ក៏អាចធ្វើឱ្យលាមកប្តូរជាពណ៌បៃតងដែរ
  • បញ្ជាក់ពីសុខភាពធម្មតា។

ពណ៌ស

  • លាមកពណ៌សអាចជាសញ្ញាបញ្ជាក់ពីថ្លើមទារកមិនបញ្ចេញទឹកប្រម៉ាត់ក្នុងការរំលាយអាហារបានគ្រប់គ្រាន់
  • វាជាសញ្ញាបញ្ជាក់ពីគ្រោះថ្នាក់ ដូចនេះសូមប្រញាប់នាំទារកទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់។

ពណ៌ប្រផេះ

  • ក៏ដូចជាលាមកមានព៌ណស លាមកព៌ណប្រផេះនេះ ជាសញ្ញាបញ្ជាក់ថាសរីរាង្គក្មេងមិនអាចរំលាយអាហារបានត្រឹមត្រូវ
  • សូមប្រញាប់នាំទារកទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់។

ប្រភព៖healthline.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.