នេះមែនទេ ជាមូលហេតុដែលធ្វើឱ្យក្មេងក្អកញឹកញាប់!!!
មូលហេតុដែលធ្វើឱ្យក្មេងក្អកញឹកញាប់
ក្មេងក្អកអាចបណ្ដាលមកពីមូលហេតុជាច្រើន ដែលមូលហេតុធំមួយយើងឧស្សាហ៍ឃើញក្មេងក្អកញឹកញាប់នោះគឺ បង្កដោយ មេរោគវីរុសលើផ្លូវដង្ហើម ដូចជា មេរោគផ្ដាសាយ ឫ គ្រុនផ្ដាសាយធំ។ ជាមធ្យម ក្មេងតូចៗ អាចប្រឈមនឹងការឆ្លងជំងឺផ្ដាសាយ ប្រមាណជា ៦ ទៅ ១២ ដងក្នុងមួយឆ្នាំ។
ក្រៅពីនេះ មូលហេតុផ្សេងទៀត ដែលធ្វើឱ្យកុមារក្អកញឹកញាប់ដែរនោះ គឺ៖
- មេរោគបាក់តេរីបង្កជំងឺលើផ្លូវដង្ហើម
- ខ្យល់ត្រជាក់(ពីកង្ហារ ឫ ម៉ាស៊ីនត្រជាក់) ផ្សែងបារី និង ផ្សែងពុល
- ការស្រូប ការហិតក្លិនវត្ថុក្រៅរាងកាយ ឫ ការឈ្លក់អ្វីមួយ
- អាលែកហ្ស៊ី និងហឺត
- ជំងឺច្រាល់ទឹកអាស៊ីតក្នុងក្រពះ
- មានបញ្ហាលើ ការលេប ឫ បំពង់ខ្យល់។
រោគសញ្ញានៃជំងឺក្អក
ក្មេងតូចៗអាចក្អកជាមួយនឹងរោគសញ្ញាផ្សេងៗ អាស្រ័យលើមូលហេតុដែលធ្វើឱ្យក្មេងក្អក៖
- ក្អកដោយសារជំងឺផ្ដាសាយ ជាប្រភេទក្អកសើម ហើយភាគច្រើនធ្វើទុក្ខពេលយប់។ នេះព្រោះ ពេលក្មេងគេង ស្លេស្មធ្លាក់ពីច្រមុះ ចូលក្នុងមាត់ និងបំពង់ខ្យល់ ដែលធ្វើឱ្យក្មេងរមាស់ក និងចង់ក្អកចេញមកក្រៅ។ ក្អកប្រភេទនេះ ជាទូទៅនឹងអន់ទៅវិញ នៅអំឡុងពេលបីសប្ដាហ៍ តែវាក៏អាចបន្តរហូតដល់៦សប្ដាហ៍ដែរ (ដែលសញ្ញានៃជំងឺផ្ដាសាយផ្សេងៗទៀត អាចនឹងជាបាត់អស់ទៅវិញ)
- ក្អកដោយសារតែហឺត ភាគច្រើនធ្ងន់ធ្ងរនៅពេលយប់ និងក្រោយធ្វើលំហាត់ប្រាណ។ ក្មេងអាចនឹងដកដង្ហើមលឺសូរងឺតង៉តៗ ឫ អាចពិបាកដកដង្ហើម ដូចជាដង្ហើមខ្លីជាដើម
- ក្អករាងស្អារៗ និងញាប់ដូចសម្លេងនៃការព្រុស នេះអាចជាសញ្ញាបញ្ជាក់ថាក្មេងមានការបង្កជំងឺលើប្រព័ន្ធផ្លូវដង្ហើម
- ប្រសិនបើក្មេងចាប់ផ្ដើមក្អកភ្លាមៗ និងលឺសម្លេងឈ្លក់ គាត់អាចប្រហែលជាលេបវត្ថុចម្លែកចូលរាងកាយ
- ប្រសិនជាក្មេងមានជំងឺផ្ដាសាយធំ និងចាប់ផ្ដើមក្អកជាច្រើនសប្ដាហ៍ក្រោយ វាអាចជាសញ្ញានៃជំងឺក្អកមាន់
- ប្រសិនជាក្មេងអាយុតិចជាង១២ខែ ពិបាកដកដង្ហើម មានក្អក វាអាចបណ្ដាលមកពីក្មេងរលាកថង់សួត
- ប្រសិនជាក្មេងក្អកសើម ក្អកលឺពីទ្រូង និងមានស្លេស្ម យូរជាងបួនសប្ដាហ៍ វាអាចបណ្ដាលមកពីការរលាកទងសួត
ការព្យាបាលការក្អក
- ការព្យាបាលក្អក អាស្រ័យលើមូលហេតុដែលបង្កជំងឺ
- មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលយើងឱស្សាហ៍ឃើញក្មេងក្អកនោះ គឺបណ្ដាលមកពីជំងឺផ្ដាសាយ។ ការក្អកប្រភេទនេះ បណ្ដាលមកពីការក្រហល់ក្រហាយ ឫ មានអ្វីរំខានលើផ្លូវដង្ហើមក្មេង។ ការក្អកប្រភេទនេះមិនត្រូវការ ការព្យាបាលពិសេសណាមួយទេ ដែលវាអាចនឹងបាត់ទៅវិញដោយឯកឯង
- ប្រសិនបើក្មេងក្អកដោយសារតែមានការបង្កជំងឺលើផ្លូវដង្ហើមផ្នែកខាងលើ ទឹកឃ្មុំអាចជួយកាត់បន្ថយការក្អកខ្លាំង និងការក្អករយៈពេលយូររបស់ក្មេង។ ទឹកឃ្មុំមិនគួរផ្ដល់ឱ្យទារកដែលមានអាយុក្រោម១២ខែទេ ព្រោះអាចធ្វើឱ្យក្មេងឆ្លងមេរោគបាក់តេរីដែលមានក្នុងទឹកឃ្មុំ (ករណីកម្រ វាអាចបង្កឱ្យទារកពុលធ្ងន់ធ្ងរ)
- ប្រសិនជាក្មេងក្អកដោយសារជំងឺហឺត ក្រុមគ្រូពេទ្យជំនាញនឹងណែនាំឱ្យព្យាបាលដោយថ្នាំប្រឆាំងជំងឺហឺត ដូចជា Ventolin® (តែការព្យាបាលនេះក៏អាស្រ័យលើអាយុរបស់ក្មេងដែរ)
- ផ្សែងក៏អាចធ្វើឱ្យក្អកកាន់តែធ្ងន់ធ្ងរដែរ សូមកុំអោយក្មេងនៅជិតអ្នកដែលជកបារី ឫ កន្លែងដែលសំបូរផ្សែង
- សូមសាកសួរឱសថការី ឫ ក្រុមគ្រូពេទ្យជំនាញជាមុនសិន មុននឹងធ្វើការព្យាបាល ឫ ការផ្ដល់ឱសថផ្សេងៗដល់ក្មេង។
ប្រភព៖raisingchildren.net.au
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង