នេះជាមូលហេតុដែលម៉ាក់ៗគួរមកពិនិត្យសុខភាពក្រោយសម្រាលរួច
នេះជាមូលហេតុដែលម៉ាក់ៗគួរមកពិនិត្យសុខភាពក្រោយសម្រាលរួច

នេះជាមូលហេតុដែលម៉ាក់ៗគួរមកពិនិត្យសុខភាពក្រោយសម្រាលរួច

ក្នុងអំឡុងពេលមានផ្ទៃពោះ ការថែទាំ​សុខភាពពិតជារឿងដ៏ចាំបាច់ ព្រោះវាជួយឱ្យអ្នកអាច​ដឹងពីសុខភាពម្ដាយ ​និងការលូតលាស់របស់ទារកក្នុងផ្ទៃ ពិសេសវាក៏ជួយឱ្យអ្នករកឃើញនូវផលប៉ះពាល់ដំបូងៗដែលអ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាលដែរ។

ការថែទាំសុខភាពគួរបន្ត​រហូតដល់ទារកប្រសូត្រចេញមកខាងក្រៅផ្ទៃម្ដាយ នេះព្រោះក្នុងអំឡុងពេលមានផ្ទៃពោះរាងកាយរបស់ស្រ្តីមានការប្រែប្រួលជាច្រើនដើម្បីជំនួយដល់ការលូតលាស់ទារកក្នុងផ្ទៃ ដែលក្រោយពេលសម្រាលទាមទារឱ្យអ្នកតាមដានលើសុខភាពដើម្បីចង់ដឹងថាមានបញ្ហាអ្វីកើតមានដែរ​​ទេក្នុងអំឡុងពេលក្រោយសម្រាលដែលក្នុងនោះរួមមាន៖

របួស និងការសះស្បើយ

ក្រោយសម្រាល ស្រ្តីត្រូវការរ​យ​​ពេលប្រមាណជា ៦ ទៅ ៨សប្ដាហ៍ដើម្បីឱ្យរាងកាយ ក៏ដូចជារបួសជាសះស្បើយ។ ការជាសះស្បើយអាចនឹងប្រើរយ​ៈពេលយូរជាងនេះក្នុងករណីដែលស្រ្តីមានបញ្ហាពិបាកសម្រាល ឫ ផលវិបាកណាមួយកើតមានក្នុងអំឡុងពេលមានផ្ទៃពោះ។

ការឈឺចុកចាប់លើពោះ និងទ្វារមាសរបស់ស្ត្រី

ក្រុមគ្រូពេទ្យជំនាញ នឹងធ្វើការតាមដានក៏ដូចជាឆែកទៅលើស្បូន និងទ្វារមាសថាវិលត្រឡប់មកសភាពធម្មតា​ឫនៅ ពិសេសលើស្នាមមុខរបួសថាបានជាសះស្បើយទៅតាមពេលវេលាកំណត់ដែរឫទេ។

ជំងឺបាក់ទឹកចិត្តក្រោយ​សម្រាល

ក្រោយសម្រាល អរម៉ូនស្រ្តីមានការប្រែប្រួលជាច្រើនដែលនាំឱ្យស្រ្តីងាយនឹងមានវិបត្តិផ្លូវចិត្តក្រោយពេលសម្រាលកូនរួច។ ស្រ្តីអាចនឹងមានជំងឺបាក់ទឹកចិត្តក្នុងកម្រិតធ្ងន់ដែលអាចនឹងកើតមានរហូតដល់១៥%នៃស្រ្តីក្រោយសម្រាលទាំងមូល។ សូមកុំខ្លាចក្នុងការជម្រាបទៅកាន់ក្រុមគ្រូពេទ្យជំនាញ ក្នុងករណីអ្នកមានទុក្ខព្រួយ ខ្លាច​ ខឹង ឫ អ្នកចង់ធ្វើបាបខ្លួន​ឯង ឫ កូនរបស់អ្នក ។

បំបៅដោះកូន

ទោះបីជាការបំបៅដោះជារឿងធម្មជាតិរបស់ស្រ្តីក្រោយសម្រាល តែក៏មិនមែនមានន័យថាស្រ្តីអាចនឹងបំបៅកូនបានដោយរលូនដែរ ដែលស្រ្តីអាចប្រឈមនឹងការបំបៅកូនមិនបានត្រឹមត្រូវដូចជា ទឹកដោះចេញតិច ឈឺសុដន់ ឫ ឈឺចុងសុដន់ សុដន់ឡើងហើម ដែលទាំងអស់នេះអាចត្រូវបានកាត់បន្ថយក្នុងករណីអ្នកទទួលបានការបង្រៀនពីក្រុមគ្រូពេទ្យជំនាញ។

ទល់លាមក និង ឫសដូងបាត

ស្រ្តីក្រោយសម្រាល ងាយនឹងប្រឈមនឹងបញ្ហាទល់លាមក និង ឫសដូងបាត។ ក្នុងករណីដែលអ្នកមានវិបត្តិទាំងនេះ គ្រូពេទ្យនឹងធ្វើការព្យាបាលព្រមទាំងប្រាប់ពីវិធីសាស្រ្តក្នុងការគ្រប់គ្រងលើជំងឺទាំងនេះ។

ការហូរឈាម និងការធ្លាក់ស

ការហូរឈាម និងការធ្លាក់សមួយចំនួនគឺជារឿងធម្មតារបស់ស្រ្តី តែក្នុងករណីស្រ្តីហូរឈាមច្រើន នោះអាចជាសញ្ញាអាសន្នណាមួយដែលទាមទារឱ្យស្រ្តីទៅពេទ្យជាបន្ទាន់។

ស្រកគីឡូ លំហាត់ប្រាណ និងរបបអាហារ

អ្នកអាចនឹងចង់ស្រកទម្ងន់ភ្លាមៗក្រោយសម្រាលរួច តែវាអាចនឹងមិនសូវល្អសម្រាប់សុខភាពនោះទេ។ ដូចនេះ ក្រោយសម្រាលអ្នកជំនាញនឹងជម្រាបអ្នកពីគន្លឹះក្នុងសម្រកទម្ងន់​​ ការកំណត់របបអាហារក្រោយសម្រាល និងការធ្វើលំហាត់ប្រាណ។

ការញ៉ាំថ្នាំ

ប្រសិនជាអ្នកមានបញ្ហាសុខភាពដែលតម្រូវឱ្យញ៉ាំថ្នាំ គ្រូពេទ្យនឹងប្រាប់ពីប្រភេទថ្នាំក៏ដូចជាកម្រិតដែលត្រូវទទួលទាន។

ការរួមដំណេក និងការពន្យារកំណើត

គ្រូពេទ្យជំនាញនឹងជម្រាបអ្នកពីពេលវេលាដែលមានសុវត្ថិភាពក្នុងការរួមដំណេកក្រោយសម្រាលរួច។ គ្រូពេទ្យនឹងពន្យល់ពីជម្រើសនៃការពន្យារកំណើត និងវិធីសាស្រ្តក្នុងការពន្យារកំណើតដែលសាកសមជាមួយសុខភាពអ្នក និងតម្រូវការសម្រាប់គម្រោងជីវិតអ្នក។

ប្រសិនជាអ្នកចង់មានផ្ទៃពោះម្ដងទៀត គ្រូពេទ្យជំនាញនឹងណែនាំក៏ដូចជាជម្រាបពីពេលវេលាដែលគួរយកបុត្រម្ដងទៀត។

ប្រភព៖www.obgynalbany.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.