ធ្លាប់លឺទេ? បម្រុងក្រឡាភ្លើងពេលមានផ្ទៃពោះ
បម្រុងក្រឡាភ្លើងគឺជាជម្ងឺដែលតែងកើតមាននៅសប្ដាហ៍ទី ២០នៃការមានផ្ទៃពោះ ឬភ្លាមៗក្រោយពីសម្រាលបុត្ររួច។ ប្រសិនជាមិនទទួលបានការព្យាបាលត្រឹមត្រូវទេគឺអាចបណ្ដាលអោយស្ត្រីខូចថ្លើម តម្រងនោម និងមានបញ្ហាបេះដូងទៅថ្ងៃមុខ។ បម្រុងក្រឡាភ្លើងធ្វើអោយប៉ះពាល់ដល់មុខងាររបស់ទងសុក។ ប្រសិនជាសុកមិនបានដឹកនាំឈាមគ្រប់គ្រាន់នោះទេ នោះកូនក្នុងផ្ទៃរបស់អ្នកទទួលបានអ៊ុកស៊ីសែន និងចំណីអាហារមិនគ្រប់គ្រាន់ទេ។ វាបណ្ដាលអោយទារកសម្រាលមកមិនគ្រប់គីឡូ សម្រាលមិនគ្រប់ខែ និងករណីកម្រគឺបណ្ដាលអោយទារកស្លាប់ក្នុងពោះទៀតផង។
ស្ត្រីនឹងសម្រាលកូនដោយមានសុខភាពល្អ ប្រសិនបើទទួលបានការព្យាបាលទាន់ពេល និងតាមដានសុខភាពបានហ្មត់ចត់។ តើស្ត្រីណាខ្លះដែលមានហានិភ័យនៃជម្ងឺបម្រុងក្រឡាភ្លើងក្នុងពេលមានផ្ទៃពោះ?
ស្ត្រីមានផ្ទៃពោះដែលមានសុខភាពល្អ និងការរស់នៅល្អគឺកម្រនឹងមានបញ្ហានេះណាស់។ មានស្ត្រីមួយចំនួនដែលប្រឈមនឹងជម្ងឺនេះក្នុងពេលមានផ្ទៃពោះមានដូចជា
- ស្ត្រីមានផ្ទៃពោះលើកដំបូង
- ស្ត្រីធ្លាប់មានជម្ងឺលើសសម្ពាធឈាមពេលមានផ្ទៃពោះ ឬបម្រុងក្រឡាភ្លើងពីមុនមក
- មានតំណពូជដែលមានបម្រុងក្រឡាភ្លើង (ម្ដាយ ឬបងប្អូនស្រីៗ)
- មានកូនភ្លោះ
- មានផ្ទៃពោះនៅអាយុ ក្រោម២០ឆ្នាំ ឬលើសពី ៤០ឆ្នាំ
- ស្ត្រីដែលធាត់ ឬមានសន្ទស្សន៍ម៉ាសរាងកាយលើសពី ៣០
ក្នុងករណីស្រួចស្រាវ ស្ត្រីនឹងមានអាការៈដូចជា លើសសម្ពាធឈាម ហើមដៃជើង និងប្រូតេអ៊ីនចេញតាមទឹកនោម។ ក្នុងករណីធ្ងន់ធ្ងរ ស្ត្រីអាចមានការឈឺក្បាលខ្លាំង ស្រវាំងភ្នែក អស់កម្លាំងខ្លាំង ក្អួត ចង្អោរ នោមទាស់ ចុកពោះថ្នែកខាងស្ដាំ ដកដង្ហើមញាប់ និងងាយជាំស្បែកនៅពេលមានការប៉ះទង្កិច។
សូមទាក់ទងវេជ្ជបណ្ឌិតជាបន្ទាន់ប្រសិនបើអ្នកជួបនឹងស្រវាំងភ្នែក ឈឺក្បាលខ្លាំង ឈឺពោះ ឬបត់ជើងតូចញឹកញាប់។
ចំពោះការព្យាបាលវិញគឺអាស្រ័យលើស្ថានភាពជម្ងឺរបស់អ្នក។ ក្នុងនោះដែរ ស្ត្រីគួរផ្លាស់ប្ដូរទម្លាប់មួយចំនួនប្រចាំថ្ងៃដើម្បីអោយដំណើរនៃការមានផ្ទៃពោះបានប្រសើរ ក្នុងនោះរួមមាន
- សម្រាក និងគេងបែរទៅខាងឆ្វេង
- ពិគ្រោះជាមួយគ្រូពេទ្យអោយបានញឹកញាប់
- កាត់បន្ថយការញ៉ាំប្រៃ
- ញ៉ាំទឹកអោយបាន ២ ទៅ ៣លីត្រក្នុងមួយថ្ងៃ
- ហាត់ប្រាណតាមការណែនាំរបស់គ្រូពេទ្យ
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង