ធុំក្លិនខ្លួនក្នុងពេលមានគក៌!!! ដោះស្រាយបែបណា?
ធុំក្លិនខ្លួនក្នុងពេលមានគក៌!!!  ដោះស្រាយបែបណា?

ធុំក្លិនខ្លួនក្នុងពេលមានគក៌!!! ដោះស្រាយបែបណា?

ម៉ាក់ៗមានផ្ទៃពោះពិតជាជៀសមិនផុតពីបញ្ហាក្លិនខ្លួនដោយសារ បម្រែបម្រួលអរម៉ូន និងបញ្ហាបែកញើសខ្លាំង។ អត្ថបទនេះ យើងនឹងពិភាក្សាពីបញ្ហាបង្ករនិងវិធីសាស្ត្រកាត់បន្ថយក្លិនខ្លួន ទៅកាន់ម៉ាក់ៗទាំងអស់គ្នា។

តើវាជារឿងធម្មតា ឬយ៉ាងណា?

នៅត្រីមាសទីមួយ ភាគច្រើនម៉ាក់ៗតែងមានបញ្ហាធុំក្លិនខ្លួនគួរឱ្យកត់សម្គាល់។ វាបណ្ដាលមកពីមូលហេតុជាច្រើន ដូចជា៖

អរម៉ូន 

ការផ្លាស់ប្ដូរអរម៉ូនគឺជាហេតុផលចម្បងដែលនាំអោយមានបញ្ហាក្លិនខ្លួនក្នុងពេលមានផ្ទៃពោះ។ ក្នុងនោះ អរម៉ូន progesterone និង Estradiol ដែលបញ្ចេញច្រើនជ្រុល ជាមូលហេតុធ្វើឱ្យស្រ្តីមានក្លិនខ្លាំងនៅតំបន់ក្លៀក ប្រដាប់ភេទ និងពេញរាងកាយ។

បែកញើស

តើអ្នកមានសង្កេតឃើញទេថាទោះបីជាខែត្រជាក់ក៏ម៉ាក់ៗមានផ្ទៃពោះខ្លះបែកញើសដែរ?នេះមកពីលំហូរឈាមកើនឡើងដែលធ្វើឱ្យមានការបែកញើសទោះបីជាមេឃត្រជាក់ក៏ដោយ។ញើសនេះទោះបីវាគ្មានក្លិនក៏ដោយ នៅពេលដែលវាមានលើស្បែក វាបង្កឱ្យមានបាក់តេរី ដែលបង្កើតជាក្លិនមិនល្អនៅលើខ្លួនស្រ្តី។

ត្រៀមក្នុងការផលិតទឹកដោះ

រាងកាយស្ត្រីបានផ្លាស់ប្ដូរជាបណ្ដើរៗដើម្បីត្រៀមខ្លួនក្នុងការផលិតទឹកដោះ។ ក្រោយសម្រាល ទោះបីជាទារកនៅតូចក្ដី តែវាអាចមានសមត្ថភាពក្នុងការចាំក្លិនរបស់ម្ដាយ។ក្លិននៅនឹងក្លៀករបស់ម្ដាយ នឹងធ្វើឱ្យកូននឹកចង់ជញ្ជក់ដោះម្ដាយ។

របបអាហារ

ការញ៉ាំអាហារក៏ធ្វើឱ្យប៉ះពាល់ដល់ក្លិនខ្លួនដែរ។ គ្រឿងសមុទ្រ គ្រឿងផ្អាប់ ជ្រក់ ខ្ទឹម កាហ្វេ ស្រា ស្ពៃក្ដោប ប្រូខូលី ផ្កាស្ពៃគឺធ្វើឱ្យញើសមានក្លិនស្អុយ។លើសពីនេះគ្រឿសមុទ្រគ្រឿងផ្អាប់ជ្រក់អាចបណ្ដាលឱ្យស្រ្តីមានបញ្ហាធ្លាក់សថែមទៀតផង។

ជំនួសមកវិញ ស្ត្រីគួរញ៉ាំបន្លែ និងផ្លែឈើឱ្យបានច្រើនតាមដែលអាចធ្វើបាន។

បញ្ហាក្លិនខ្លួនជាបាតុភូតធម្មជាតិដែលពុំអាចជៀសបាន។ តែមិនជាអ្វី ស្រ្តីអាចកាត់បន្ថយបញ្ហានេះបានតាមរយៈ 

ងូតទឹក

ការងូតទឹកឱ្យបានញឹកញាប់គឺជួយរក្សាអនាម័យនិងជួយឱ្យស្រ្តីមានភាពស្រស់ស្រាយ។ម៉ាក់ៗមានផ្ទៃពោះគួរងូតទឹកឱ្យបាន២ដងក្នុងមួយថ្ងៃនិងដុសសាប៊ូដែលមានក្លិនក្រអូបព្រមទាំងមានសារជាតិសម្លាប់បាក់តេរីលើស្បែក។ សូមប្រើកន្សែងស្ងួតដើម្បីជូតខ្លួនក្រោយងូតទឹករួច។

ថែស្បែក

អ្នកគួរច្របាច់ក្រូចឆ្មាមួយចំណិតនិងបន្ថែមទឹកឃ្មុំទៅក្នុងទឹកមុនពេលមុជ។ ការធ្វើបែបនេះគឺជួយរក្សាស្បែកឱ្យរលោង និងភ្លឺថ្លាបានយូរ។ ការបន្ថែមស្លឹកជីអង្កាមក៏ជួយធ្វើឱ្យក្លិនក្រអូបឡើងវិញផងដែរ។

កក់សក់

ម៉ាក់ៗមានផ្ទៃពោះគួរតែកក់សក់ឱ្យបានយ៉ាងតិច ៣ ទៅ ៤ដងក្នុងមួយសប្ដាហ៍ដើម្បីឱ្យសក់ស្អាត និងមិនមានក្លិន។ ការមានរោមក្លៀកក៏ធ្វើឱ្យមានក្លិនខ្លួនដែរ។ ហេតុនេះ គួរកោររោមឱ្យខ្លីដើម្បីជៀសវាងមានមេរោគ និងផ្សិត។

ញ៉ាំទឹក

ការញ៉ាំទឹកគឺជួយបញ្ចេញជាតិពុលចេញពីរាងកាយនិងកាត់បន្ថយការមានក្លិនមិនល្អក្នុងរាងកាយ។ ស្ត្រីគួរញ៉ាំទឹកឱ្យបាន ២ ទៅ ៣លីត្រក្នុងមួយថ្ងៃ។

ការស្លៀកពាក់

ការស្លៀកសំលៀកបំពាក់បានត្រឹមត្រូវក៏ជួយកាត់បន្ថយបញ្ហាក្លិនខ្លួនបានដែរ។ ក្នុងពេលមានផ្ទៃពោះស្ត្រីគួរស្លៀកសំលៀកបំពាក់រលុង និងធ្វើពីកាតុង។ ការត្រាំខោអាវនៅក្នុងទឹកក្រអូបក៏ជួយកាត់បន្ថយក្លិនមិនល្អបានមួយកម្រិតដែរ។ ម្យាងទៀត ក្រោយពេលមុជទឹករួច ស្រ្តីមិនគួរស្លៀកសំលៀកបំពាក់ដដែលនោះទេ។

សារធាតុបំបាត់ក្លិន

អ្នកអាចប្រើម្សៅ ឬ រ៉ូលអនលុញក្លៀកដើម្បីកាត់បន្ថយក្លិនស្អុយ។ វាមិនអាចការពារមិនឱ្យអ្នកបែកញើសទេ តែជួយឱ្យមានក្លិនក្រអូប និងមិនស្អុយ។ ស្រ្តីអាចដាក់វាតាមខ្លួនគ្រប់ពេលដើម្បីងាយស្រួលប្រើក្រោយពេលងូតទឹក។

ប្រភព៖stylesatlife.comwww.ncbi.nlm.nih.gov

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.