ទាំងអស់នេះហើយ សុទ្ធសឹងជាកត្តាធ្វើឱ្យក្មេងឈឺពោះ!!
ទាំងអស់នេះហើយ សុទ្ធសឹងជាកត្តាធ្វើឱ្យក្មេងឈឺពោះ!!

ទាំងអស់នេះហើយ សុទ្ធសឹងជាកត្តាធ្វើឱ្យក្មេងឈឺពោះ!!

ឈឺពោះជាបញ្ហាដែលងាយកើតឡើងលើកុមារអាយុក្រោម៥ឆ្នាំ។ ភាគច្រើននៃការឈឺពោះបណ្ដាលមកពីបញ្ហាជាច្រើនដូចជា៖

ទល់លាមក

  • រោគសញ្ញា
    • បត់ជើងធំតិចជាងធម្មតា (ខានជុះលើសពី៣ថ្ងៃ)
    • លាមករឹង ស្ងួត ដុំៗ
    • ពិបាកជុះ
    • ឈឺពោះផ្នែកខាងក្រោម (ករណីក្មេងធំអាចប្រាប់បាន)
  • មូលហេតុ
    • ផ្លាស់ប្ដូររបបអាហារ (ប្ដូរពីញ៉ាំរាវទៅញ៉ាំអាហារខាប់ៗដូចបបរ)
    • មិនសូវញ៉ាំអាហារសម្បូរជាតិសរសៃ
    • មិនសូវញ៉ាំទឹកបានគ្រប់គ្រាន់
    • ក្មេងទប់ជុះ (ខ្លាចឈឺ ឫ គ្មានខោទឹកនោម)
  • ដំណោះស្រាយ
    • ផ្ដល់ជាតិទឹកឱ្យបានគ្រប់គ្រាន់ពេញមួយថ្ងៃ (សម្រាប់ទារកអាយុ៦ខែឡើង)
    • ធ្វើលំហាត់ប្រាណជួយឱ្យកុមារងាយបត់ជើងជុះ (ដើរ រត់ លេង)
    • ផ្ដល់អាហារសម្បូរជាតិសរសៃដើម្បីជួយឱ្យលាមកទន់ហើយក្មេងងាយជុះដូចជា៖
      • ល្ហុង ទឹកក្រូចច្របាច់ ផ្លែប៊ឺរ ផ្លែព្រូន ផ្លែសារី
      • Oatmeal
      • កាត់បន្ថយផ្លែចេកស្រគៀល ប៉ោម ការ៉ុត ល្ពៅ(អាចធ្វើឱ្យក្មេងពិបាកបត់ជើង)
      • ផ្ដល់ជាតិទឹកដល់កុមារឱ្យបានគ្រប់គ្រាន់។

ហើមពោះ

  • រោគសញ្ញា
    • យំរករឿងខុសពីធម្មតា
    • រមីរមួលខ្លួន
    • ទាញជើងមករកពោះ
    • ឈឺចុកពោះ ឆ្អល់ពោះ ក្រហាយពោះ ដើរខ្យល់ញឹកញាប់ និងអាចចង្អោរក្អួត
  • មូលហេតុ
    • ផ្លាស់ប្ដូររបបអាហារ (ប្ដូរពីញ៉ាំរាវទៅញ៉ាំអាហារខាប់ៗដូចបបរ)
    • លេបខ្យល់ចូលពោះច្រើន (ដបបំបៅធំជាងបរិមាណត្រូវបៅ និងការដាក់ទារកបំបៅមិនបានត្រឹមត្រូវអាចបណ្ដាលឱ្យក្មេងលេបខ្យល់ច្រើនចូលពោះ)
    • ឧស្សាហ៍យំ ឫ ដង្ហក់
    • ចាប់ផ្ដើមញ៉ាំអាហាររឹងដំបូងៗ (បបរ ឫ ផ្លែឈើកិន)
    • ញ៉ាំអាហារបង្កឱ្យមានជាតិហ្គាសច្រើន ដូចជាគ្រឿងកំប៉ុង ប្រូខូលី ឫ ផ្កាខាត់ណា
    • ញ៉ាំអាហារបំពង ឫ ចៀនច្រើន
    • ញ៉ាំលឿនៗ ញ៉ាំទឹកមិនបានគ្រប់គ្រាន់ ។
  • ដំណោះស្រាយ
    • ដាក់ឱ្យទារកភើរឱ្យបានញឹកញាប់ (ពរទារក រួចគោះខ្នងទារកថ្នមៗ)
    • ពរទារកបញ្ឈរក្រោយបៅរួចមួយសន្ទុះ
    • ម៉ាស្សាពោះក្រោយញ៉ាំអាហារ/ទឹកដោះ ២ម៉ោង ឫ មុនញ៉ាំអាហារ។

ប្រតិកម្មជាតិស្ករឡាក់តូស

  • រោគសញ្ញា
    • រាក ចង្អោរ ចុករមួលពោះ ហើមពោះ និងផោមញឹកញាប់
  • មូលហេតុ
    • ពោះវៀនមិនអាចបញ្ចេញអង់ស៊ីមឡាក់តាសសម្រាប់បំបែកស្ករឡាក់តូសបានគ្រប់គ្រាន់ បង្កឱ្យមានរោគសញ្ញាខាងលើ
    • អាចកើតមានក្នុងរយៈពេលខ្លី ឫ វែងអាស្រ័យលើសុខភាពក្មេង
  • ដំណោះស្រាយ
    • បញ្ចៀសអាហារ/ទឹកដោះដែលមានជាតិស្ករឡាក់តូស
  1. វិបត្តិកក្រពះ (Reflux and GERD)
  • រោគសញ្ញា
    • ងាយក្អែរ ឫ ក្អួត (ក្រោយបៅ)
    • ឈឺពោះ
    • ក្រហាយតាមបណ្ដោយផ្លូវអាហារ (ទ្រូង និងបំពង់ក)
  • មូលហេតុ
    • កក្រពះក្មេងមិនទាន់លូតលាស់ពេញលេញ
    • ទម្លាប់ប្រចាំថ្ងៃមួយចំនួនដូចជា ក្មេងទើបបៅឆ្អែត អ្នកលេងជាមួយក្មេងខ្លាំងៗធ្វើឱ្យច្រាល់ទឹកដោះ ឫ អាហារដែលបង្កឱ្យរលាកកក្រពះ
  • ដំណោះស្រាយ
    • នាំក្មេងពិគ្រោះជាមួយគ្រូពេទ្យជំនាញ
    • ឱ្យក្មេងញ៉ាំតិច តែច្រើនដង
    • ដាក់ក្មេងឱ្យភើរញឹកញាប់
    • បៅរួចពរទារកសិន ព្រោះការដាក់ក្មេងឱ្យគេងភ្លាមៗងាយធ្វើឱ្យក្មេងក្អែរ ។

វិបត្តិ Colic

  • រោគសញ្ញា
    • ភាគច្រើនកើតលើទារកអាយុក្រោម៥ខែ
    • យំខ្លាំង មិនងាយបាត់យំ (លើសពី៣ម៉ោង)
    • ផោមញឹកញាប់ និងទាញជើងមករកពោះ
    • យំចាប់ពី៣ថ្ងៃ ទៅច្រើនថ្ងៃក្នុងមួយសប្ដាហ៍ (គ្មានហេតុផលច្បាស់លាស់)។​
  • មូលហេតុ
    • អ្នកជំនាញមិនទាន់រកឃើញមូលហេតុជាក់លាក់ទាក់ទងនឹងវិបត្តិ Colic
    • ប្រហែលពាក់ព័ន្ធនឹងការកន្រ្តាក់ខ្លាំងនៃពោះវៀនទារក ដែលធ្វើឱ្យមានការឈឺចាប់់
    • អាចឈឺពេលថ្ងៃ និងល្ងាច។
  • ដំណោះស្រាយ
    • ម៉ាស្សា និងអោប
    • លួងដោយថ្នាក់ថ្នម។

ឆ្លងមេរោគក្នុងប្រព័ន្ធរំលាយអាហារ

  • រោគសញ្ញា
    • ក្អួត និងរាក
  • មូលហេតុ
    • បង្កដោយការឆ្លងមេរោគវីរុស និងបាក់តេរី
    • ឆ្លងតាមការញ៉ាំអាហារមិនស្អាត និងដៃកង្វក់ដាក់ចូលមាត់។
  • ដំណោះស្រាយ
    • ប្រញាប់នាំក្មេងទៅជួបគ្រូពេទ្យជំនាញ
    • ផ្ដល់ជាតិទឹកឱ្យបានគ្រប់គ្រាន់ដើម្បីបង្ការការបាត់បង់ជាតិទឹក
    • ផ្ដល់អាហារឱ្យបានគ្រប់គ្រាន់។

ឆ្លងមេរោគប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើ

  • រោគសញ្ញា
    • ឈឺចុកឆ្អល់ពោះអមជាមួយរោគសញ្ញាផ្ដាសាយដូចជា ឈឺក ហៀរសម្បោរ ឫ តឹងច្រមុះ
  • មូលហេតុ
    • ស្លេស្មបង្កើតច្រើនអំំឡុងពេលឆ្លងមេរោគលើប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើ
    • ស្លេស្មធ្លាក់ចូលក្នុងប្រព័ន្ធរំលាយអាហារ បង្កទុក្ខទោសដល់ប្រព័ន្ធរំលាយអាហារ
    • ក្មេងអាចព្យាយាមក្អួត ដើម្បីខ្ជាក់ស្លេស្មចេញមកខាងក្រៅរាងកាយ
  • ដំណោះស្រាយ
    • ផ្ដល់ថ្នាំព្យាបាលផ្ដាសាយតាមរោគសញ្ញា។

អាលែកហ្ស៊ីចំណីអាហារ

  • រោគសញ្ញា
    • ឈឺចុកពោះ គួបផ្សំនឹងក្អួត រាក ដកដង្ហើមលឺសូរដូចកញ្ច្រែរ ក្អក តឹងឫហៀរសម្បោរ ហើមអណ្ដាត ឡើងកន្ទាលត្រអាក ឫ ឡើងរមាស់ស្បែក
  • មូលហេតុ
    • ពេលក្មេងអាលែកហ្ស៊ីអាហារ ប្រព័ន្ធការពាររាងកាយរបស់ក្មេងមានប្រតិកម្មជាមួយអាហារ (ឧ.ប្រូតេអ៉ីនក្នុងទឹកដោះគោ) ដែលបង្កឱ្យមានរោគសញ្ញាអាលែកហ្ស៊ីកើតមានឡើង។ អាហារដែលងាយបង្កឱ្យមានអាលែកហ្ស៊ីមានដូចជាស៊ុត ទឹកដោះ សណ្ដែកដី គ្រាប់ធញ្ញជាតិ ត្រី ពពួកគ្រំងាវ ស្រូវសាឡី និងសណ្ដែកសៀង
    • អាលែកហ្ស៊ីអាចបញ្ចេញរោគសញ្ញា ប៉ុន្មាននាទី ឫ ប៉ុន្មានម៉ោងក្រោយញ៉ាំអាហារ។​

  • ដំណោះស្រាយ
    • ពិគ្រោះជាមួយគ្រូពេទ្យជំនាញ ក្នុងករណីអ្នកសង្កេតឃើញរោគសញ្ញាអាលែកហ្ស៊ីកើតមានឡើងក្រោយក្មេងញ៉ាំអ្វីមួយ។
    • សូមប្រញាប់នាំក្មេងទៅពេទ្យជាបន្ទាន់ ក្នុងករណីអ្នកសង្កេតឃើញមានរោគសញ្ញាប៉ះពាល់ដល់ជីវិតដូចជា ប្ដូរពណ៌ស្បែកទៅជាស្វាយ កន្ទាលត្រអាកពេញខ្លួន រាកឈាម ឫ ហើមនៅនឹងមុខ ក ឫ ក្បាល។

ប្រភព៖www.babycenter.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.