ទារកអាយុ១ខែ មានការលូតលាស់លើផ្នែកទាំងនេះ
ទារកអាយុ១ខែ មានការលូតលាស់លើផ្នែកទាំងនេះ

ទារកអាយុ១ខែ មានការលូតលាស់លើផ្នែកទាំងនេះ

ក្រោយកើតមួយពព្រិចភ្នែកសោះ ទារកអាយុបាន១ខែហើយ។ លោកប៉ាអ្នកម៉ាក់អាចនឹងចង់ដឹងថាទារកចេះអ្វីខ្លះនៅវ័យនេះ។

ទារកអាយុ១ខែអាច៖

  • ចេះក្ដាប់ដៃ
  • ចេះចង់ជញ្ជក់ ឫ បៅ
  • លើកដៃរបស់គេដាក់ជិតមាត់ និងភ្នែក
  • ផ្ងើយក្បាលពីផ្នែកមួយទៅផ្នែកមួយទៀតអំឡុងពេលគេងផ្កាប់
  • អាចងើយក្បាលទៅក្រោយ ដោយពុំចាំបាច់មានអ្នកទ្រក្បាល

ចាំក្លិន និងការប៉ះ

  • ចំណាំក្លិនទឹកដោះម្ដាយ
  • ចូលចិត្តរសជាតិផ្អែម
  • ចូលចិត្តឱ្យអោប ឫ ពរ
  • ចូលចិត្តអ្វីដែលទន់ៗ និងគ្រើម
  • មិនចូលចិត្តរសជាតិល្វីង និងក្លិនជូរ។

ចាំសម្លេង និងអាចមើលឃើញច្បាស់ជាងមុន

  • ចាំសំលេងប៉ាម៉ាក់
  • ងាកមុខរកសម្លេងអ្វីមួយ
  • អាចមើលឃើញបានរហូតដល់១២ម៉ែត្រ
  • បញ្ចេញទឹកមុខផ្សេងៗគ្នាពេលលឺបទ ឫ ចង្វាក់បំពេរ
  • ព្រិចភ្នែកពេលអ្នកជុំវិញទះដៃ
  • ចូលចិត្តពណ៌ចម្រុះគ្នា ឫ ពណ៌ខ្មៅស

សញ្ញាគួរព្រួយបារម្ភ

បើក្មេងមានសញ្ញាខាងក្រោមនេះ ពិសេសចន្លោះអាយុ២សប្ដាហ៍ទៅ៤សប្ដាហ៍៖

  • មិនចេះជញ្ជក់
  • ចង្ការខាងក្រោមនៅមិនស្ងៀម
  • មិនប្រតិកម្មនឹងសម្លេង
  • មិនប្រតិកម្មនឹងពន្លឺ
  • ដៃជើងទន់ល្វិកល្វក់
  • មិនអាចមើលឃើញឧបករណ៍ដែលនៅជិត ជាដើម។

ប្រសិនជាទារកមិនលូតលាស់តាមដំណាក់កាលនីមួយៗ សូមកុំមានអារម្មណ៍តានតឹងពេក។ សូមប​ន្ដតាមដានការសញ្ញានៃការលូតលាស់យឺត​។

ករណីលោកអ្នកសង្ស័យ និងមិនស្ងប់ចិត្ត សូមនាំកូនទៅជួបជាមួយក្រុមគ្រូពេទ្យជំនាញ។

ប្រភព៖parenting.firstcry.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.