ទារកឈឺពោះយំអត់បាត់៖ មូលហេតុ និងដំណោះស្រាយ
ទារកឈឺពោះយំអត់បាត់៖ មូលហេតុ និងដំណោះស្រាយ

ទារកឈឺពោះយំអត់បាត់៖ មូលហេតុ និងដំណោះស្រាយ

សញ្ញាបញ្ជាក់ថាទារកឈឺពោះ

ទារកនៅតូច គេមិនទាន់អាចនិយាយប្រាប់អ្នកបាន ថាគេឈឺពោះ ឫ អត់។ តែជាសំណាងល្អ អ្នកអាចសម្គាល់បានតាមរយៈរោគសញ្ញាដូចខាងក្រោម៖

  • យំខុសពីធម្មតា (យូរជាងមុន ឫ ញឹកញាប់ជាងមុន)
  • ក្អែរ ឫ ក្អួតទឹកដោះ
  • មិនបៅ ឫ មិនញ៉ាំ
  • ទារកគេងមិនស្កប់ (ខុសប្លែកពីធម្មតា)
  • រាករូស ឫ ទល់លាមក
  • ពេបមាត់
  • ទាញជើងមករកពោះ
  • មិននៅស្ងៀម ឫ រមួលខ្លួន

មូលហេតុបង្កឱ្យទារកឈឺពោះ

  • ហើមពោះ
  • ទល់ល​ាមក
  • ការបំបៅមិនបានត្រឹមត្រូវ អាចធ្វើ​ឱ្យក្មេងជញ្ជក់ទឹកដោះលាយខ្យល់
  • ឱ្យក្មេងជញ្ជក់ដបលេង
  • ការផ្លាស់ប្ដូរពីទឹកដោះណាមួយចូលទឹកដោះមួយប្រភេទទៀត
  • អាលែកហ្ស៊ី ឫ ប្រតិកម្មជាមួយទឹកដោះ/អាហារ
  • មានជំងឺកក្រពះបិតមិនជិត (GERD)
  • បណ្ដាលពីម៉ាក់ៗបំបៅទឹកដោះម្ដាយ ញ៉ាំអាហារដែលធ្វើឱ្យទារកឈឺពោះ (ឧ. ញ៉ាំអាហារហឹរ ជូរ ផលិតផលទឹកដោះ ឫ កាហ្វេ -ល-)

វិធីកាត់បន្ថយការឈឺពោះ

  • រុញជើងទារកថ្នមៗទៅមុខទៅក្រោយ (ដូចចង្វាក់នៃការធាក់កង់)
  • ម៉ាស្សាថ្នមៗលើពោះទារក (ជារាងគូថខ្យង ឫ ទ្រនិចនាឡិកា)
  • សង្កេត និងបញ្ចៀសការផ្ដល់អាហារដែលក្មេងញ៉ាំរួចបង្កឱ្យគេ យំ មួរម៉ៅ រករឿង ឫ ដើរខ្យល់ខុសធម្មតា
  • បើអ្នកបំបៅកូនដោយទឹកដោះម្ដាយ ប្រុងប្រយ័ត្នលើការញ៉ាំអាហារហឹរ ជូរ ផលិតផលទឹកដោះ ឫ កាហ្វេ -ល-
  • បញ្ចៀសការបំបៅមិនត្រឹមត្រូវ ដូចជាការបំបៅយូរៗលើសកម្រិត ឫ ឱ្យក្មេងជញ្ជក់ដបលេង
  • សាកល្បងផ្លាស់ប្ដូរម្សៅទឹកដោះគោ ក្នុងករណីក្មេងនៅតែបន្តឈឺពោះយូរថ្ងៃ
  • ឆុងទឹកដោះគោជាមួយទឹកនៅសីតុណ្ហភាព 70°C ដែលវាជួយឱ្យម្សៅរលាយលឿន (ដោយអ្នកមិនចាំបាច់ត្រូវ គ្រលែងយូរ ដែលវាអាចធ្វើឱ្យឡើងពពុះបង្កឱ្យទារកបៅរួចឈឺពោះ)
  • បើក្មេងទល់លាមក ព្យាយាមផ្ដល់អាហារដែលសម្បូរជាតិសរសៃដូចជាបន្លែ និងផ្លែឈើ (ក្មេង៦ខែឡើង)
  • ពរក្មេង និងគោះខ្នងថ្នមៗដើម្បីឱ្យក្មេងភើរខ្យល់ចេញមកក្រៅនៅក្រោយពេលបៅរួច
  • ព្យាបាលជំងឺរាករូសលើទារក។

បើក្មេងមានរោគសញ្ញាទាំងនេះ សូមប្រញាប់នាំក្មេងទៅជួបពេទ្យជាបន្ទាន់៖

  • ក្ដៅខ្លួន 38°C ឫ លើសពី 38°C
  • រាកលើសពី 48 ម៉ោង
  • ទល់លាមកលើសពី 3 ថ្ងៃ
  • យំ ឫ ស្រែកឥតឈប់
  • គេងរហូត ឫ គ្មានកម្លាំងកំហែង
  • ពោះឡើងរឹង
  • ស្រកគីឡូ។

ប្រភព៖www.healthline.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.