ពេលណាគួរផ្ដល់អាហារបន្ថែម (Complementary food) ដល់ទារក?
ពេលណាគួរផ្ដល់អាហារបន្ថែម (Complementary food) ដល់ទារក?

ពេលណាគួរផ្ដល់អាហារបន្ថែម (Complementary food) ដល់ទារក?

អ្វីទៅជាអាហារបំពេញបន្ថែម?

តាមការកំណត់របស់អង្គការសុខភាពពិភពលោក អាហារបន្ថែម គឺជាអាហារដែលមានលក្ខណៈ រឹង ឫ​ ខាប់ ហើយវាមិនមែនជាទឹកដោះម្ដាយ ឫ រូបមន្តម្សៅទឹកដោះគោទេ។ អាហារបន្ថែមគួរផ្ដល់ឱ្យទារកដែលមានអាយុ៦ខែឡើង ពីលើទឹកដោះម្ដាយ ឫ រូបមន្តម្សៅទឹកដោះគោ។ គោលបំណងនៃការផ្ដល់អាហារបន្ថែមនេះ គឺដើម្បីឱ្យពួកគាត់លូតលាស់បានត្រឹមត្រូវ ជាពិសេសអាចផ្លាស់ប្តូរនូវការបៅនូវទឹកដោះម្ដាយ ឫ រូបមន្តម្សៅទឹកដោះគោតែមួយមុខគត់ ទៅជាការញ៉ាំអាហារគ្រួសារ។

ទារកមានអាយុ៦ខែឡើង​ ទឹកដោះម្ដាយ ឫ រូបមន្តម្សៅទឹកដោះគោមិនអាចបំពេញនូវបរិមាណអាហាររូបត្ថម្ភដូចជា ម៉ាក្រូសារជាតិ និង មីក្រូសារជាតិលើទារកបានគ្រប់គ្រាន់ទេ ដូចនេះហើយ ទើបគេណែនាំឱ្យផ្ដល់នូវអាហារបន្ថែមដល់ទារក។

អត្ថប្រយោជន៍នៃអាហារបំពេញបន្ថែម?

  • ផ្ដល់នូវការលូតលាស់បានត្រឹមត្រូវ
  • កាត់បន្ថយការប្រឈមនឹងជំងឺស្លេកស្លាំង
  • ការពារនូវកង្វះជាតិដែក សង្ក័សី និងមីក្រូសារជាតិផ្សេងៗទៀត
  • ការពារនូវកង្វះអាហារូបត្ថម្ភ
  • ជួយដល់ការលូតលាស់បានត្រឹមត្រូវនូវបញ្ញា និងស្មារតី
  • កាត់បន្ថយការរាករូស និង ជំងឺឆ្លងផ្សេងៗទៀត។

តើអាហារបំពេញបន្ថែមមានអ្វីខ្លះ?

នៅប្រទេសកម្ពុជាយើង ជាទូទៅ អាហារបន្ថែមសំដៅជាចម្បងលើបបរខាប់គ្រប់គ្រឿង តែក្រៅពីបបរខាប់គ្រប់គ្រឿង អាហារបន្ថែមអាចជា បន្លែ ឫ ផ្លែឈើដែលកិនរួច ឫ​ ជាបបរកញ្ចប់/កំប៉ុងជាដើម។

ចំពោះបបរខាប់គ្រប់គ្រឿង មានសណ្ឋានយ៉ាងដូចម្ដេច ហើយផ្សំឡើងពីអ្វីខ្លះ?

បបរខាប់គ្រប់គ្រឿង ជាអាហារបន្ថែមសម្រាប់ទារកដែលមានអាយុ៦ខែឡើង ហើយវាជាប្រភេទអាហារកិនម៉ដ្ឋ រាងខាប់ និងមិនងាយធ្លាក់ពីស្លាបព្រាពេលផ្អៀងឡើយ។

បបរខាប់គ្រប់គ្រឿងផ្សំឡើងពីអាហារចម្រុះមុខដែលស្ថិតនៅក្នុងអាហារទាំងបីក្រុម ដូចជាៈ

  • អាហារថាមពល៖ ដូចជា បបរ បាយ គុយទាវ មី ដំឡូង ប្រេងឆា ជាដើម។ វាជួយឱ្យទារក និងកុមារមានថាមពលច្រើន។
  • អាហារសាងសង់៖ ដូចជា ត្រី សាច់ ស៊ុត ថ្លើម សណ្ដែកសៀង តៅហ៊ូ។ល។ ដែលវាជួយឱ្យរាងកាយកុមារលូតលាស់ និងរឹងមាំ។
  • អាហារការពារ៖ ដូចជា បន្លែ និងផ្លែឈើ។ល។ វាជួយការពារទារក និងកុមារឱ្យជៀសផុតពីជំងឺ និងជួយឱ្យខួរក្បាល និងរាងកាយលូតលាស់បានល្អ និងឆ្លាតវាងវៃ។

ប្រភព៖conditions.health.qld.gov.au

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.