ដោះស្រាយយ៉ាងណា! ញ៉ាំអាហារមិនបានសោះ
ដោះស្រាយយ៉ាងណា! ញ៉ាំអាហារមិនបានសោះ

ដោះស្រាយយ៉ាងណា! ញ៉ាំអាហារមិនបានសោះ

៧០ ទៅ ៨៥% នៃស្ត្រីមានផ្ទៃពោះតែងជួបប្រទះការបាត់ចំណង់អាហារនៅត្រីមាសដំបូង។ ការបាត់បង់ចំណង់អាហារបណ្ដាលមកពីការចាញ់កូន ភាពតានតឹង និងបញ្ហាទល់លាមក។ ម៉្យាងទៀត ការកើនឡើងនូវកម្រិតអរម៉ូន Oestrgen និង អរម៉ូន hCG ក៏បណ្ដាលអោយស្ត្រីមិនឃ្លានអាហារដែរ។ ការមិនឃ្លានអាហារ ឬញ៉ាំអាហារមិនបានគ្រប់គ្រាន់បណ្ដាលអោយស្ត្រីកាន់តែអស់កម្លាំង និងកង្វះសារជាតិចិញ្ចឹមសម្រាប់កូនក្នុងផ្ទៃ។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដែលអាចជួយស្ត្រីបាន

ញ៉ាំតិចតែច្រើនដង

ស្ត្រីគួរបំបែកការញ៉ាំអាហារ ៣ដងក្នុងមួយថ្ងៃទៅជា៦ ទៅ ៧ដងក្នុងមួយថ្ងៃដោយញ៉ាំរៀងរាល់២ ទៅ ៣ម៉ោងម្ដង ។ ការញ៉ាំបែបនេះក៏ជួយអោយរាងកាយស្ត្រីរំលាយអាហារបានល្អ និងកាត់បន្ថយបញ្ហាទល់លាមកដែរ។ ការបង្ខំចិត្តក្នុងញ៉ាំអាហារភាគច្រើនធ្វើអោយស្ត្រីមានអារម្មណ៍មិនស្រួលក្នុងខ្លួន និងទៅជាក្អួតចង្អោរក៏មានដែរ។

ជៀសពីអាហារមានក្លិនខ្លាំង

ការចាញ់ក្លិនអាហារក្នុងពេលមានផ្ទៃពោះតែងតែធ្វើអោយស្ត្រីមានការក្អួតចង្អោរ និងមិនចង់ញ៉ាំអាហារ។ ហេតុនេះ ស្ត្រីមិនគួរនៅជិត ឬញ៉ាំអាហារមួយចំនួនដូចជា ខ្ទឹមបារាំង ខ្ទឹមស អាហារហឹរ សាច់ឆៅ ត្រីឆៅ គ្រឿងសមុទ្រឆៅ។ល។

ផ្ទុយមកវិញ ស្ត្រីគួរញ៉ាំអាហារដែលចម្អិនបានល្អ និងមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ដូចជាបាយ សម្លដែលមានសាច់ និងបន្លែគ្រប់មុខ ផ្លែឈើជាដើម។

ញ៉ាំទឹក

ស្ត្រីគួរញ៉ាំទឹក ២ ទៅ ៣លីត្រក្នុងមួយថ្ងៃពិសេសនៅពេលរដូវក្ដៅ។ ការញ៉ាំទឹកជួយអោយបន្ទោបង់ទៀងទាត់ និង ជួយក្នុងការរំលាយអាហារ។ ម៉្យាងទៀត ស្ត្រីដែលបានញ៉ាំទឹកគ្រប់គ្រាន់គឺពុំសូវមានបញ្ហាលើសទម្ងន់នោះទេ។

វីតាមីនសម្រាប់ស្ត្រីមានផ្ទៃពោះ

សព្វថ្ងៃនេះ មានប្រភេទអាហារបំប៉នជាច្រើនសម្រាប់ស្ត្រីមានផ្ទៃពោះដែលក្នុងនោះមានជាប្រភេទគ្រាប់ និងប្រភេទទឹកដោះគោសម្រាប់ស្ត្រីមានផ្ទៃពោះ។ ក្នុងកំឡុងពេលមានផ្ទៃពោះស្ត្រីត្រូវការទទួលទានជីវជាតិបន្ថែមទាំងនោះដើម្បីទ្រទ្រង់ដល់ការលូតលាស់កូនក្នុងផ្ទៃ។

ការឡើងទម្ងន់ពេលមានផ្ទៃពោះជាការចាំបាច់ណាស់។ សូមពិគ្រោះជាមួយគ្រូពេទ្យប្រសិនអ្នកពិបាកក្នុងការញ៉ាំអាហារ ឬចំចង់ញ៉ាំទាល់តែសោះ។ សូមកុំប្រើប្រាស់ឳសថដើម្បីជួយអោយញ៉ាំបាយបានដោយគ្មានការណែនាំពីគ្រូពេទ្យ។

ប្រភព៖momtricks.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.