ញ៉ាំទឹកដោះគោជួយអ្វីខ្លះដល់ម៉ាក់ៗមានផ្ទៃពោះ?
ទឹកដោះគោគឺជាអាហារូបត្ថម្ភដែលសម្បូរដោយសារជាតិចិញ្ចឹមជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ។ សារជាតិចិញ្ចឹមទាំងនោះមានដូចជាវីតាមីន អេ ក្រុមវីតាមីន B វីតាមីន C វីតាមីន D ជាតិដែក ហ្វូឡិចអាស៊ីត និងជាតិរ៉ែជាច្រើនទៀត។ល។ តើវាជួយអ្វីដល់ម្ដាយ និងសុខភាពទារកក្នុងផ្ទៃ?
១.ឆ្អឹង និងធ្មេញ
ជាតិកាល់ស្យូមមានសារៈសំខាន់ណាស់ចំពោះស្ត្រីមានផ្ទៃពោះ។ ក្នុងពេលនេះ ស្ត្រីបានប្រើប្រាស់ជាតិកាល់ស្យូមស្ទើរតែទាំងអស់ដើម្បីជួយដល់ការលូតលាស់ទៅលើឆ្អឹង និងធ្មេញទារកក្នុងផ្ទៃ។ ហេតុនេះ ស្ត្រីគួរទទួលទានជាតិរ៉ែនេះអោយបាន ១០០០ ទៅ ១៣០០មីលីក្រាមទាំងក្នុងពេលមានផ្ទៃពោះ និងបំបៅដោះកូន។ ពុំនោះទេ ស្ត្រីនឹងប្រឈមការស្ពោតឆ្អឹង និងបញ្ហាសន្លាក់ទៅថ្ងៃមុខ។
២.មានប្រូតេអ៊ីនសម្រាប់ការលូតលាស់គភ៌
ក្នុងពេលមានផ្ទៃពោះ ស្ត្រីត្រូវការប្រូតេអ៊ីនសម្រាប់ការលូតលាស់ធំធាត់របស់ទារក កោសិកា ជួយអោយស្បូនរឹងមាំ ការលូតលាស់សុដន់ និង បង្កើនគ្រាប់ឈាម។ ប្រសិនជាស្ត្រីទទួលបានជាតិប្រូតេអ៊ីនមិនគ្រប់គ្រាន់ទេគឺអាចបណ្ដាលអោយទារកសម្រាលមកមិនគ្រប់គីឡូ(ទាបជាង 2,5 គីឡូ) ។ អ្នកជំនាញបានណែនាំអោយស្ត្រីមានផ្ទៃពោះទទួលទានជាតិប្រូតេអ៊ីនអោយបាន 75 ទៅ 100g ក្នុងមួយថ្ងៃ។ ទឹកដោះគោ១កែវមានផ្ដល់ជាតិប្រូតេអ៊ីន 8 ទៅ 9 ក្រាម។
៣.បន្សាបជាតិអាស៊ីតក្នុងក្រពះ
ចុកឆ្អល់ចុងដង្ហើមកើតមានជាញឹកញាប់ចំពោះស្ត្រីមានផ្ទៃពោះ។ បញ្ហានេះកើតតមានឡើងដោយសារតែការច្រាលអាស៊ីតពីក្រពះទៅបំពង់អាហារ។ ប្រសិនជាស្ត្រីញ៉ាំទឹកដោះគោដែលមានជាតិខ្លាញ់(Whole cream or Full cream) ធ្វើអោយមានការបញ្ចេញអាស៊ីតពីក្រពះកាន់តែខ្លាំង។ ផ្ទុយទៅវិញ ការញ៉ាំទឹកដោះគោគ្មានជាតិខ្លាញ់ ឬមានជាតិខ្លាញ់ទាបគឺអាចជួយបន្សាបជាតិអាស៊ីតក្នុងក្រពះបាន។
៤.ជួយរក្សាកម្រិតជាតិទឹក
ស្ត្រីមានផ្ទៃពោះដែលបានញ៉ាំជាតិទឹកគ្រប់គ្រាន់អាចកាត់បន្ថយហានិភ័យមួយចំនួនដូចជា ទល់លាមក ស្បែកស្ងួត រលាកប្លោកនោម ឬបញ្ហាហើមដៃជើង ។ សូដ្យូម ប៉ូតាស្យូម ក្លរីត ប៊ីកាកាបូណាត កាល់ស្យូម និងផូស្វាតសុទ្ធតែជាអេឡិចត្រូលីតសំខាន់ៗចំពោះរាងកាយ។ ទឹកដោះគោក៏ជាផ្នែកមួយក្នុងការផ្ដល់ជាតិទឹកសម្រាប់ស្ត្រីផងដែរ។
ការញ៉ាំទឹកដោះគោច្រើនពេកអាចធ្វើអោយស្ត្រីមានបញ្ហាពិបាករំលាយអាហារ និងហើមពោះ។ ស្ត្រីអាចញ៉ាំបាន ៣ ទៅ ៤កែវក្នុងមួយថ្ងៃគឺប្រហាក់ប្រហែល ៧០០មីលីលីត្រ។
ប្រសិនជាអ្នកមិនអាចញ៉ាំទឹកដោះគោបាន Lactose Intolerance (ញ៉ាំរួចរាគ និងក្អួត) អ្នកមិនគួរញ៉ាំទេ។ សូមជ្រើសរើសអាហាររូបត្ថម្ភបន្ថែមផ្សេងក្រៅពីទឹកដោះគោដួចជាថ្នាំគ្រាប់ ឬទឹកដោះគោគ្មានជាតិឡាក់តូស(Lactose Free)។
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង