ចំនុចដែលម៉ាក់ៗត្រូវដឹងដើម្បីបង្កើតបានបុត្រសុខភាពល្អ
ចំនុចដែលម៉ាក់ៗត្រូវដឹងដើម្បីបង្កើតបានបុត្រសុខភាពល្អ

ចំនុចដែលម៉ាក់ៗត្រូវដឹងដើម្បីបង្កើតបានបុត្រសុខភាពល្អ

ការរីកលូតលាស់របស់កូនក្នុងផ្ទៃមានសារៈសំខាន់ណាស់។ មាតាបិតាគ្រប់រូបពិតជាចង់អោយកូនមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ តើគួរធ្វើដូចម្ដេច? ចាប់ផ្ដើមតាំងពីពេលណា?

ដើម្បីទទួលបានកូនដែលមានសុខភាពល្អបែបនេះមិនមែនធ្វើឡើងតែនៅពេលគាត់សម្រាលមកទេ ជាការប្រសើរបំផុតគឺគួរតែចាប់ផ្ដើមតាំងពីមុនពេលមានផ្ទៃពោះមកម្លេះ។

  • ស្ត្រីគួរថែរក្សាសុខភាពខ្លួនឯងទាំងអាហារូបត្ថម្ភ និងរាងកាយតាំងពីមុន ១ខែ ឬ ៣ខែនៃការផ្ទៃពោះ
  • ជីវជាតិសំខាន់ដែលមិនអាចខ្វះបានគឺ folic acid 400 មីក្រូក្រាម ដែលស្ត្រីគួរទទួលទានអោយបានយ៉ាងតិចមុន ១ខែ ទៅ ៣ខែមុនពេលមានផ្ទៃពោះ
  • ក្នុងពេលពពោះថែរក្សាសុខភាពដោយពិនិត្យលើរបបអាហារ វីតាមីនចម្រុះ និង តាមដានការលូតលាស់កូនតាមអេកូសាស្ត្រអោយបានត្រឹមត្រូវ
  • ក្នុងពេលមានផ្ទៃពោះ ស្ត្រីគួរញ៉ាំអាហារតាមបែបពីរ៉ាមីតសម្រាប់ស្ត្រីមានផ្ទៃពោះដើម្បីធានាថាទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ ព្រមទាំងទទួលទានវីតាមីនចម្រុះសម្រាប់ស្ត្រីមានផ្ទៃពោះ។

បន្ទាប់ពីសម្រាល ស្ត្រីគួរបំបៅកូនជាមួយទឹកដោះម្ដាយតែមួយក្រោមអាយុ ៦ខែ និងបន្តដល់អាយុ ២ឆ្នាំតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីធានាថាកូនលូតលាស់ធំធាត់បានល្អ មានភាពឆ្លាតវៃ ព្រមទាំងទទួលបាននូវអាហារូបត្ថម្ភគ្រប់គ្រាន់។

ប្រភព៖www.cdc.govwww.marchofdimes.org

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.