
ចំណុចទាំងនេះឫ ជាមូលហេតុធ្វើឱ្យកូនម៉ាក់ប៉ាមិនឡើងគីឡូ?
- ទទួលបានជីវជាតិ (កាល់ឡូរី) មិនគ្រប់គ្រាន់
សឹងតែ ៩០% នៃក្មេងមិនឡើងគីឡូ បណ្ដាលមកពីក្មេងមិនទទួលបានកាល់ឡូរីគ្រប់គ្រាន់។ បញ្ហានេះ អាចបណ្ដាលមកពី៖
-
- ក្មេងមិនចង់ញ៉ាំអាហារ
- អាណាព្យាបាលមិនច្បាស់ថាក្មេងគួរទទួលបានកាល់ឡូរីពីរបបអាហារប៉ុណ្ណាទើបគ្រប់គ្រាន់
- ក្មេងលេងច្រើន តែមិនសូវចង់ញ៉ាំ
- ចំពោះទារក បញ្ហាមិនឡើងគីឡូអាចបណ្ដាលពីការបៅទឹកដោះម្ដាយមិនបានគ្រប់គ្រាន់ ឫ ការឆុងទឹកដោះគោម្សៅមិនបានត្រឹមត្រូវ
- ក្អួត៖ ក្មេងអាចក្អួតញឹកញាប់ដោយសារវិបត្តិនៃការច្រាល់អាស៊ីតចេញមកក្រៅ ឫ បញ្ហាសរសៃប្រសាទអាចធ្វើឱ្យសាច់ដុំចុះខ្សោយ និងបញ្ហាផ្សេងៗទៀតដែលធ្វើឱ្យក្មេងក្អួតអាហារចេញមកក្រៅ។
- បញ្ហាលើលំពែង៖ ក្មេងដែលមានបញ្ហាលើការរំលាយអាហារ អាចបណ្ដាលពីលំពែងពួកគេចុះខ្សោយ ធ្វើឱ្យប៉ះពាល់ដល់ការឡើងគីឡូបានត្រឹមត្រូវ។
- បញ្ហាលើប្រព័ន្ធរំលាយអាហារ៖ ដូចជាជម្ងឺសេលេយ៉ាក់ celiac disease ឫ ជម្ងឺក្រុន (Crohn’s disease) ដែលធ្វើឱ្យខូចជញ្ជាំងនៃពោះវៀនក្មេង ធ្វើឱ្យក្មេងមិនឡើងគីឡូបានសមស្រប។
- បញ្ហាលើក្រពេញទីរ៉ូអ៊ីត និងមេតាប៉ូលីស៖ ដែលធ្វើឱ្យក្មេងប្រើប្រាស់នូវជាតិកាល់ឡូរីច្រើនជ្រុល (មិនសល់កាល់ឡូរីសម្រាប់ឡើងគីឡូ)
- បញ្ហាលើបេះដូង៖ ក្មេងដែលមានជម្ងឺបេះដូង អាចមិនសូវញ៉ាំបានគ្រប់គ្រាន់ ប្រសិនបើក្មេងពិបាកដកដង្ហើម
- ខ្សោយតម្រងនោម៖ ប៉ះពាល់ដល់ការឡើងទម្ងន់
- បញ្ហាលើមាត់ ឫ ប្រព័ន្ធប្រសាទ៖ ដូចជាពិការខួរក្បាល ឫ ឆែបមាត់ ឫ កន្លើតដែលធ្វើឱ្យមិនអាច ឫ ពិបាកលេប។
- បញ្ហាហ្សែន៖កត្តាហ្សែនក៏ជាចំណែកធំមួយដែលអាចប៉ះពាល់ដល់ការឡើងទម្ងន់របស់ក្មេងដែរ ដែលទាមទារឱ្យមានការត្រួតពិនិត្យច្បាស់លាស់ពីគ្រូពេទ្យជំនាញ។

Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង