ចេះតែចុកឆ្អល់ពេលមានផ្ទៃពោះ!!! តើគួរធ្វើដូចម្ដេច?
ស្ត្រីតែងចាប់ផ្ដើមមានការចុកឆ្អល់ចុងដង្ហើមនៅត្រីមាសទីពីរនៃការមានផ្ទៃពោះហើយកាន់តែខ្លាំងឡើងនៅពេលផ្ទៃពោះកាន់តែចាស់ខែ។ តើវាបណ្ដាលមកពីអ្វី? អាចធ្វើអោយធូរស្បើយបានទេ?
ការកើនឡើងកម្រិតអរម៉ូន Progesterone បណ្ដាលសាច់ដុំករក្រពះបិតមិនជិតដែលជាហេតុធ្វើអោយអាស៊ីតច្រាលពីក្រពះមកផ្លូវអាហារ និងធ្វើអោយមានអាការក្ដៅ និងក្រហាយ។ ម៉្យាងទៀត ការសង្កត់ទម្ងន់របស់ទារកនៅពេលពោះកាន់តែចាស់ខែក៏ជាមូលហេតុបណ្ដាលអោយមានការចុកឆ្អល់ចុងដង្ហើមដែរ។ មានវិធីសាស្ត្រ ៥យ៉ាងជួយស្ត្រីក្នុងការកាត់បន្ថយអាការចុកឆ្អល់ចុងដង្ហើម
ញ៉ាំអាហារតិច តែញឹកញាប់
ការញ៉ាំអាហារឆ្អែតពេកធ្វើអោយស្ត្រីមានអាការចុកឆ្អល់ចុងដង្ហើម។ ក្រពះរបស់ស្ត្រីមានផ្ទៃពោះមិនមានកន្លែងគ្រប់គ្រាន់ក្នុងការរីកដូចមនុស្សធម្មតានោះទេ។ ការញ៉ាំអាហារតិចៗតែច្រើនដងគឺជួយអោយស្ត្រីជៀសផុតពីបញ្ហានេះពេញ ៩ខែ ១០ថ្ងៃនៃការមានផ្ទៃពោះ។ ការញ៉ាំអាហារម្ដងបន្តិចៗជួយអោយប្រព័ន្ធរំលាយអាហារមានពេលវេលាក្នុងការរំលាយអាហារបានល្អ និងកាត់បន្ថយការចុកឆ្អល់ចុងដង្ហើមក្នុងពេលមានផ្ទៃពោះ។
ជៀសវាងអាហារមួយចំនួន
ផ្លែក្រូច ប៉េងប៉ោះ អាហារចៀន អាហារហឹរ សូកូឡា កាហ្វេ ភេសជ្ជៈប៉ូវកម្លាំង និងគ្រឿងស្រវឹងសុទ្ធតែបង្កើនការបញ្ចេញអាស៊ីតក្នុងក្រពះ។ ហេតុនេះប្រសិនជាស្ត្រីមានបញ្ហាចុកឆ្អល់មិនគួរញ៉ាំអាហារទាំងនោះទេ។
ទឹក
ការញ៉ាំអាហារមានជាតិទឹកគឺពុំសូវមានបញ្ហាបញ្ហាចុកឆ្អល់ក្រពះនោះទេព្រមទាំងជួយរំលាយអាហារទៀតផង។ ស៊ុប យាអ៊ួ ទឹកផ្លែឈើក្រឡុក ទឹកដោះគោគឺជាអាហារដែល្អចំពោះស្ត្រីមានផ្ទៃពោះ និងងាយស្រួលរំលាយ។ ការញ៉ាំអាហាររឹងផ្សេងទៀត ស្ត្រីគួរទំពារអោយបានហ្មត់មុនលេប និងមិនគួរប្រញាប់ពេកនោះទេ។
ការគេង
ដើម្បីជៀសវាងការចុកឆ្អល់ដង្ហើមនៅពេលយប់ ស្ត្រីមិនគួរញ៉ាំអាហារ ៣ម៉ោងមុនចូលគេងនោះទេ។ ស្ត្រីគួរប្រើខ្នើយកើយក្បាលដើម្បីជៀសវាងការច្រាលអាស៊ីតពីក្រពះទៅបំពង់អាហារ។ ដូចគ្នានេះដែរ ស្ត្រីគួរគេងបែងមកខាងឆ្វេង និងមិនគួរផ្ដេកខ្លួន ឬទម្រេតនៅពេលទើបញ៉ាំអាហាររួចនោះទេ។
ស្ត្រីគួរប្រឹក្សាជាមួយគ្រូពេទ្យនៅពេលមានចម្ងល់អំពីបញ្ហាទាំងនេះ។ សូមចាំថា ការចុកឆ្អល់ចុងដង្ហើមមិនបង្កអោយមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃទេ វាគ្រាន់តែផ្នែកមួយនៃផលរំខានក្នុងពេលមានផ្ទៃពោះ។
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង