ចូលបន្ទប់ទឹកញឹកពេលមានផ្ទៃពោះបណ្ដាលមកពីអ្វី
ការមានផ្ទៃពោះតែងមានសញ្ញារំខានជាច្រើនដល់ស្ត្រី ក្នុងចំណោមនោះការនោមញឹកជារឿងមួយដែលគួរអោយធុញទ្រាន់បំផុតចំពោះស្ត្រី។ ស្ត្រីអាចជួបប្រទះបញ្ហានេះនៅសប្ដាហ៍ទី ៦នៃការមានផ្ទៃពោះ។ បងប្អូនស្ត្រីមួយចំនួនលេចនោមនៅពេលក្អក កណ្ដាស់ ឬសើចកក៏មានដែរ។ តើវាបណ្ដាលមកពីអ្វី? តើស្ត្រីអាចកាត់បន្ថយការនោមញឹកនេះបានទេ?
វាមានកត្តាជាច្រើនដែលនាំអោយមានការនោមញឹកបែបនេះ។ ក្នុងនោះមានអរម៉ូន hCG ការកើនឡើងបរិមាណឈាម និងការសង្កត់នៃស្បូនទៅលើផ្លោកនោមដែលធ្វើអោយផ្លោកនោមស្តុកទឹកនោមបានក្នុងបរិមាណតិច ហើយក៏ត្រូវបញ្ចេញចោលញឹកញាប់។
ក៏ដូចជាផលរំខាននានាក្នុងពេលមានផ្ទៃពោះផ្សេងទៀតដែរគឺស្ត្រីពុំអាចជៀសផុតបានទេ តែស្ត្រីអាចកាត់បន្ថយបញ្ហានេះតាមរយៈ
- កុំទទួលទានកាហ្វេ ឬភេសជ្ជៈទាំងឡាយដែលមានជាតិកាហ្វេអ៊ីន។ ជាតិកាហ្វេអ៊ីនបង្កើនការបញ្ចេញទឹកនោម និងធ្វើអោយអ្នកនោមញឹក។
- កុំញ៉ាំទឹកមុនចូលគេង ប្រសិនបើអ្នកសង្កេតខ្លួនឯងថា អ្នកតែងនោមញឹកនៅពេលយប់។ ដូចនេះគួរកាត់បន្ថយការញ៉ាំទឹកមុនចូលគេង។
- ស្ត្រីគួរទៅបន្ទប់ទឹកមុនពេលឈឺនោម ដើម្បីបង្កាការលេចនោមដោយមិនដឹងខ្លួន
ស្ត្រីមិនគួរយល់ច្រលំថា ការមិនសូវញ៉ាំទឹក ឬញ៉ាំទឹកតិចគឺអាចកាត់បន្ថយការនោមនោះទេ។ ស្ត្រីនៅតែត្រូវការជាតិទឹកដើម្បីផ្គត់ផ្គងរាងកាយ និងការលូតលាស់កូនក្នុងផ្ទៃ។
បញ្ហានោមញឹកមិនបង្កអោយមានគ្រោះថ្នាក់នោះទេ។ ម៉្យាងទៀត ស្ត្រីមិនគួរទប់មិនបញ្ចេញទឹកនោមទេ។ ការទប់នោមបណ្ដាលអោយស្ត្រីប្រឈមនឹងបញ្ហារលាកបង្ហូរនោម។ ស្ត្រីអាចជួបជាមួយគ្រូពេទ្យ ប្រសិនជាការនោមរបស់ស្ត្រីមានលាយឈាម ក្រហាយពេលនោម ឬនោមមានខ្ទុះ។
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង