ងូតទឹកយប់ធ្វើឱ្យកូនថ្លោស ដូចចាស់ពីដើមថាមែនទេ
ម៉ាក់ៗដែលមានម្ដាយ ឫ មនុស្សចាស់នៅក្នុងផ្ទះ ជៀសមិនផុតពីការប្រដែរប្រដៅមិនឱ្យងូតទឹកពេលយប់ឡើយដោយពួកគាត់ជឿថា ការងូតទឹកយប់អាចធ្វើឱ្យកូនក្នុងផ្ទៃថ្លោសនិងម្ដាយពិបាកសម្រាលកូន។
ផ្អែកតាមការស្រាវជ្រាវរបស់អ្នកជំនាញ ការងូតទឹកពេលយប់គ្មានឥទ្ធិពលធ្វើឱ្យទារកថ្លោសខ្លាំងដូចជំនឿចាស់បុរាណនោះទេ។ តែការងូតទឹកនេះអាចជួយឱ្យស្រ្តី៖
- គេងលក់ស្រួល
- មានអារម្មណ៍ធូរស្បើយ
- និងកាត់បន្ថយការមិនស្រួលខ្លួនថែមទៀតផង។
ផ្ទុយមកវិញ ភាពថ្លោសនៃទារកក្នុងផ្ទៃអាចបណ្ដាលមកពី របបអាហាររបស់ម្ដាយក្នុងអំឡុងពេលពរពោះ កត្តាហ្សែន សុខភាពរបស់ម្ដាយជាដើម។
បន្ថែមពីលើនេះ ភាពថ្លោសខ្លាំងរបស់ទារកក៏បណ្ដាលមកពីកត្តាទាំងនេះ មានដូចជា៖
- ស្រ្តីមានជំងឺទឹកនោមផ្អែមក្នុងអំឡុងពេលមានផ្ទៃពោះ
- ទំហំនិងកម្ពស់របស់ឪពុកម្ដាយ
- ហួសថ្ងៃសម្រាលចាប់ពី២សប្ដាហ៍ឡើង
- ស្រ្តីធាត់ខ្លាំងក្នុងពេលមានផ្ទៃពោះ ឫ តាំងពីមុនពេលមានផ្ទៃពោះ
- ស្រ្តីមានអាយុលើសពី៣០ឆ្នាំ ។ល។
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង