គ្រោះថ្នាក់យ៉ាងណា? បើប្រើទូរស័ព្ទច្រើនពេលមានផ្ទៃពោះ
សព្វថ្ងៃនេះទូរស័ព្ទបានក្លាយជាឧបករណ៍មួយដែលចាំបាច់សម្រាប់មនុស្សគ្រប់វ័យដើម្បីទំនាក់ទំនង ប្រកបអាជីវកម្ម មើលបណ្ដាញសង្គម លេងហ្គេម និងសកម្មភាពកំសាន្តនានា។ តើបងប្អូនដឹងទេថាការប្រើប្រាស់ទាំងនេះមានផលប៉ះពាល់អ្វីខ្លះចំពោះសុខភាពជាពិសេសស្ត្រីក្នុងពេលមានផ្ទៃពោះ? ហេតុអ្វីត្រូវមានការព្រួយបារម្ភអំពីវិទ្យុសកម្ម?
ក្នុងត្រីមាសដំបូងនៃការមានផ្ទៃពោះ ឬរយៈពេលសប្ដាហ៍ ទី ២ ដល់ទី ១៨នៃការមានផ្ទៃពោះ ស្ត្រីមិគួរនៅជិតសារជាតិវិទ្យុសកម្មនោះទេ។ ទូរស័ព្ទ កំព្យូរទ័រ អង់តែន ប្រព័ន្ធអ៊ីនធឺណែតជាដើមគឺសុទ្ធសឹងតែជាមានផ្ទុកនូវសារជាតិវិទ្យុសកម្ម។ ការប៉ះផ្ទាល់ ឬនៅជិតឧបករណ៍ទាំងនេះរយៈពេលយូរអាចបណ្ដាលអោយប៉ះពាល់ដល់ការលូតលាស់ទារកក្នុងផ្ទៃ។
ក្នុងនោះដែរ ការប្រើប្រាស់ទូរស័ព្ទក្នុងរយៈពេលយូរអាចធ្វើអោយមានការប៉ះពាល់ទៅលើខួរក្បាលដែលក្នុងនោះរួមមានណឿយហត់ អស់កម្លាំង ល្ហិតល្ហៃ ភ្លេចភ្លាំង និងរំខានដល់ការគេង។
ទោះជាយ៉ាងនេះក្ដី ស្ត្រីគួរព្យាយាមកុំបារម្ភអំពីការប្រើប្រាស់ទូរស័ព្ទរបស់អ្នកពេលមានផ្ទៃពោះ។ វាមានសារៈសំខាន់ណាស់សម្រាប់អ្នកដែលអាចទាក់ទងមនុស្សបានយ៉ាងងាយស្រួលមិនថាដោយហេតុផលអ្វីក៏ដោយ។
អ្នកអាចកាត់បន្ថយការប៉ះពាល់នឹងវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិចបានដោយ៖
- ប្រើទូរស័ព្ទតែពេលណាដែលចាំបាច់ និងនិយាយរយៈពេលខ្លីបំផុត
- ប្ដូរពីការនិយាយទូរស័ព្ទទៅជាការផ្ញើរសារ
- មិនមានការសិក្សាណាបញ្ជាក់ថាការនិយាយឆ្ងាយពីទូរស័ព្ទអាចកាត់បន្ថយហានិភ័យបានទេ តែការប្រើប្រាស់កាស់ត្រចៀកគឺជាការប្រសើរ។
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង