គ្រោះថ្នាក់ធំ! បើម៉ាក់ៗញ៉ាំផ្លែម្នាស់ពេលពពោះ
គ្រោះថ្នាក់ធំ! បើម៉ាក់ៗញ៉ាំផ្លែម្នាស់ពេលពពោះ

គ្រោះថ្នាក់ធំ! បើម៉ាក់ៗញ៉ាំផ្លែម្នាស់ពេលពពោះ

ចាស់ៗភាគច្រើនបានណែនាំមិនអោយស្ត្រីមានផ្ទៃពោះញ៉ាំផ្លែម្នាស់នោះដោយហេតុថាវាអាចបណ្ដាលអោយម៉ាក់ៗរលូតកូនបាន។ តើវាពិតជាមានគ្រោះថ្នាក់បែបនេះមែនទេ ឬគ្រាន់តែជាពាក្យចរចាមអារាម?

តាមពិត ផ្លែម្នាស់ពិតជាជះឥទ្ធិពលអវិជ្ជមានដល់ម៉ាក់ៗមានផ្ទៃពោះនៅពេលញ៉ាំច្រើនហួស។ ទាំងនេះគឺជាហានិភ័យមួយចំនួនដែលអ្នកអាចនឹងជួបប្រទះនៅពេលបរិភោគវា

១ រលូត ឬសម្រាលមុនកំណត់

ជាតិ Bromelain ដែលមានក្នុងផ្លែម្នាស់គឺធ្វើអោយស្បូនកន្ត្រាក់ដែលងាយនឹងរលូត និងសម្រាលមុនកំណត់។ ការញ៉ាំច្រើននៅត្រីមាសទីមួយគឺជាពេលវេលាដែលមានហានិភ័យខ្ពស់បំផុត។

២ ឈឺក្រពះ

ប្រសិនជាម៉ាក់ៗកំពុងតែមានបញ្ហាចុកឆ្អល់ក្រពះ ឬពិបាករំលាយអាហារនោះម៉ាក់ៗមិនគួរញ៉ាំផ្លែឈើនេះទេ។ ផ្លែម្នាស់មានជាតិអាស៊ីតខ្ពស់។ វានឹងធ្វើអោយអាការៈក្រពះកាន់តែធ្ងន់ធ្ងរ។ ការញ៉ាំច្រើនពេកក៏បណ្ដាលអោយស្ត្រីរាករូសដែរ។

៣ មានជាតិស្ករខ្ពស់

ម៉ាក់ៗដែលមានជំងឺទឹកនោមផ្អែម ឬលើសជាតិស្ករក្នុងពេលមានផ្ទៃពោះគឺមិនគួរញ៉ាំផ្លែម្នាស់ទេព្រោះវាមានជាតិស្ករខ្ពស់។ ម៉ាក់ៗដែលលើសគីឡូក៏មិនគួរញ៉ាំដែរដោយសារមានផ្ទុកកាឡូរីខ្ពស់ដែលបណ្ដាលអោយឡើងគីឡូកាន់តែខ្លាំង។

ទោះជាយ៉ាងណាក្ដី វាក៏មានអត្ថប្រយោជន៍ចំពោះសុខភាពមួយចំនួនដែរដូចជាពង្រឹងប្រព័ន្ធការពាររាងកាយ ជួយដល់ឆ្អឹង និងកាត់បន្ថយបញ្ហាស្លេកស្លាំងដោយសារខ្វះគ្រាប់ឈាម។

ដើម្បីជាសុវត្ថិភាពសម្រាប់កូនក្នុងផ្ទៃ ស្ត្រីមិនគួរញ៉ាំផ្លែម្នាស់នៅត្រីមាសទីមួយទេ។ ចំពោះស្ត្រីមាសទីពីរ និងទីបី ស្ត្រីអាចញ៉ាំបានត្រឹម ១ ទៅ ២ដុំតូច( ៥០ ទៅ ១០០ក្រាម) ប៉ុណ្ណោះក្នុងមួយថ្ងៃ ។

ជាចុងក្រោយ ស្ត្រីគួរមានការប្រុងប្រយ័ត្ននៅពេលញ៉ាំអាហាររព្រោះម្ហូបមួយចំនួនក៏មានដាក់ផ្លែម្នាស់ដែរដូចជាម្ជូរយួន ម្ជួរគ្រឿង ឆាគ្រឿង។ល។

ប្រភព៖parenting.firstcry.comwww.healthline.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.