គ្រោះថ្នាក់ទេ? បើញ៉ាំលាសពេលមានផ្ទៃពោះ?
ស្ត្រីមានផ្ទៃពោះត្រូវបានណែនាំអោយញ៉ាំអាហារអោយបានច្រើនមុខដើម្បីអោយរាងកាយទទួលបានសារជាតិចិញ្ចឹមគ្រប់គ្រាន់ក្នុងការទ្រទ្រង់ដល់ការលូតលាស់កូនក្នុងផ្ទៃ តែមិនមែនមានន័យថាគ្រប់អាហារទាំងអស់សុទ្ធតែមានប្រយោជន៍នោះទេ។ ក្នុងនោះដែរមាន លាស ខ្ចង់ ខ្ចៅ គឺមិននមានសារជាតិចិញ្ចឹម ឬអត្ថប្រយោជន៍សម្រាប់ស្ត្រីនោះទេ។ តើការញ៉ាំវាមានគ្រោះថ្នាក់អ្វីទេ?
សត្វមានសម្បកទាំងនេះមិនត្រឹមតែមិនមានសារជាតិចិញ្ចឹមគ្រប់គ្រាន់សម្រាប់ស្ត្រីប៉ុណ្ណោះទេ តែវាក៏អាចបណ្ដាលអោយស្ត្រីឆ្លងនូវសត្វល្អិតមួយចំនួនដូចជាអៀន តេញ្ញា និងព្រូនផងដែរដោយសារសត្វទាំងនេះរស់នៅក្នុងក្នុងដី ភក់ដែលជាកន្លែងមិនស្អាត។ ម្យាងទៀត ទោះបីជាអ្នកលាងសម្អាតយ៉ាងណាក៏មិនមានស្អាត ១០០% ដែរ។
មនុស្សដែលមានសុខភាពខ្សោយញ៉ាំទៅអាចបណ្ដាលអោយរាគមូល ចុកពោះ ក្អួតជាដើម។ ចំពោះស្ត្រីមានផ្ទៃពោះមានប្រព័ន្ធការពាររាងកាយខ្សោយ និងមានទារកក្នុងផ្ទៃទៀតគឺកាន់តែធ្ងន់ធ្ងរ។ ហេតុនេះ ស្ត្រីបានញ៉ាំគឺងាយប្រឈមនឹងការរាគ ក្អួត និងពុលអាហារបំផុត។ ក្នុងករណីធ្ងន់ធ្ងរអាចបណ្ដាលអោយស្ត្រីចុកពោះ និងរលូតកូនទៀតផង។
ប្រសិនជាស្ត្រីមានផ្ទៃពោះកំពុងចាញ់កូន និងចង់ញ៉ាំ គឺត្រូវចម្អិនដោយធ្វើការស្ងោរអោយបានឆ្អិនល្អរហូតទាល់តែសម្បករបស់លាសបើកអស់ ហើយជ្រុះសន្ទះអស់ចំពោះខ្ចៅនិងខ្ចង់។ តែអ្នកគួរចាំថា ទោះបីជាចម្អិនយ៉ាងណាក្ដីក៏វានៅតែមានដី និងកាកសំណល់មិនល្អក្នុងសម្បកវាដែរ។ ដើម្បីជាសុវត្ថិភាព ស្ត្រីគួញ៉ាំក្នុងបរិមាណតិចតួចប៉ុណ្ណោះ។
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង