គ្រោះថ្នាក់ណាស់! បើស្ត្រីមានផ្ទៃពោះប្រើគ្រឿងសំអាង
គ្រោះថ្នាក់ណាស់! បើស្ត្រីមានផ្ទៃពោះប្រើគ្រឿងសំអាង

គ្រោះថ្នាក់ណាស់! បើស្ត្រីមានផ្ទៃពោះប្រើគ្រឿងសំអាង

ក្នុងកំឡុងពេលមានផ្ទៃពោះ រាងកាយស្ត្រីមានការប្រែប្រួលរួមទាំងស្បែករបស់នាងដោយប្រែទៅជាស្រអាប់ ជាំ ខ្មៅ សង្វារ និងប្រេះស្រកាជាដើម។ ហេតុនេះបានជាស្ត្រីមានផ្ទៃពោះមួយចំនួនមានបំណងចងប្រើផលិតផលដើម្បីថែរក្សាស្បែក។ តើស្ត្រីមានផ្ទៃពោះអាចប្រើបានទេ? វាមាសុវត្ថិភាពទេ?

ក្នុងពេលមានផ្ទៃពោះការប្រើប្រាស់គ្រឿងសម្អាងគឺមិនត្រូវបានណែនាំនោះទេ។ សារជាតិមួយចំនួនមិនមានសុវត្ថិភាពដល់ការលូតលាស់កូនក្នុងផ្ទៃនោះទេ។ ក្នុងនោះមាន

Retinoids ឬវីតាមីន A ប្រើសម្រាប់ជួយអោយស្បែកភ្លឺថ្លា ផ្ដល់សំណើម បំបាត់ជាំ និងកាត់បន្ថយស្បែកជ្រួញ។

តែវាមិនត្រូវបានណែនាំអោយប្រើសម្រាប់ស្ត្រីមានផ្ទៃពោះនោះទេព្រោះវាបណ្ដាលអោយមានផលប៉ះពាល់ដល់ការលូតលាស់ទារកក្នុងផ្ទៃ ២០% ទៅ​ ៣៥% និងបញ្ហាលើផ្នែកខួរក្បាលរហូតដល់ទៅ ៦០%។ ស្ត្រីគួរជៀសវាងការប្រើជីវជាតិនេះមុន ១ខែ ទៅ ២ខែនៃការមានផ្ទៃពោះ។

Salicylic Acid ឬ Aspirin ត្រូវបានគេបន្ថែមក្នុងផលិតផល ឬសាប៊ូលាងមុខដើម្បីព្យាបាលការកើតមុន។ ជាតិ Aspirin ក្នុងកម្រិតខ្ពស់ត្រូវបានហាមខាត់ចំពោះស្ត្រីមានផ្ទៃពោះ។

Hydroquinone ត្រូវបានប្រើប្រាស់ដើម្បីអោយស្បែកភ្លឺថ្លា ឬកាត់បន្ថយស្នាមជាំ និងអាចម៍រុយ។ វាអាចជ្រាបចូលស្បែកបានយ៉ាងលឿនបើប្រៀបជាមួយសារជាតិគីមីផ្សេងទៀត។ ហេតុនេះប្រសិនជាស្ត្រីត្រូវប្រើប្រាស់វា ស្ត្រីគួរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។

Phtalates ជាសារជាតិគីមីដែលបណ្ដាលអោយមានផលប៉ះពាល់ដល់ប្រព័ន្ធអង់ដូគ្រីន។ វាត្រូវបានគេបន្ថែមទៅក្នុងផលិតផលថែរក្សាសម្រស់ជាច្រើន។ ការសិក្សាលើសត្វបានអោយដឹងថា ការប្រើប្រាស់ជាតិ Phtalates គឺបណ្ដាលអោយមានផលប៉ះពាល់ទៅលើអរម៉ូន និងប្រព័ន្ធបន្តពូជ។

Formaldehyde សព្វថ្ងៃនេះគេកម្រឃើញវានៅក្នុងផលិតផលថែរក្សាសម្រស់ណាស់ ដោយសារតែវាធ្វើអោយកើតមហារីក រលូត និងភាពគ្មានកូន។

សារជាតិដែលមានសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះមាន Lactic Acid  វីតាមីន E Hyaluronic Acid Zinc Oxid វីតាមីន K វីតាមីន B3 និងផលិតផលធ្វើពីតែបៃតង។

ប្រសិនអ្នកចង់ប្រើប្រាស់គ្រឿងសម្អាង និងផលិតផលថែរក្សាស្បែក អ្នកគួរជ្រើសរើសផលិតផលសម្រាប់ស្ត្រីមានផ្ទៃពោះ។ ហើយជាការប្រសើរបំផុតសូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានផលិតផលដែលមានសុវត្ថិភាព។

ប្រភព៖healthline.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.