គោលការណ៍ណែនាំរក្សាទុកទឹកដោះម្ដាយតាម CDC
គោលការណ៍ណែនាំរក្សាទុកទឹកដោះម្ដាយតាម CDC

គោលការណ៍ណែនាំរក្សាទុកទឹកដោះម្ដាយតាម CDC

តាមប្រសាសន៍របស់អង្គការសុខភាពពិភពលោក ស្ត្រីដែលសម្រាលបុត្រហើយ គួរតែបំបៅដោះកូនតែមួយមុខគត់នៅអាយុក្រោម ៦ខែ និងបន្តរហូតដល់អាយុ ២ឆ្នាំ ឬលើសពីនេះ។ អ្នកម្ដាយមួយចំនួនមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការបំបោះដោះកូនទេ។ ខ្លះទៀតគឺដោយសារតែទារកសម្រាលមិនគ្រប់ខែ កូនភ្លោះ និងទារកមានមាត់ឆែប។ ហេតុនេះត្រូវបូមទឹកដោះទុកសម្រាប់អោយកូនមឹម។ ការរក្សាទុកទឹកដោះម្ដាយ និងរៀបចំបានល្អគឺអាចរក្សាសុវត្ថិភាព និងគុណភាពនៃទឹកដោះម្ដាយដែលជួយអោយកូនមានសុខភាពល្អ។

មុនពេលច្របាច់ ឬបូមទឹកដោះ ម្ដាយគួរតែ

                                  

១ លាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុលយ៉ាងតិច៦០ដឺក្រេជាមុនសិន

២ អ្នកអាចច្របាច់ដោយដៃផ្ទាល់ ឬម៉ាស៊ីនបូមទឹកដោះ

៣ ក្នុងករណីដែលអ្នកប្រើម៉ាស៊ីនបូម សូមប្រាកដថាអ្នកបានសម្លាប់មេរោគហើយ និងមានសុវត្ថិភាព

ទឹកដោះម្ដាយដែលបានបូម ឬច្របាច់រួច ទុកនៅសីតុណ្ហភាពបន្ទប់ធម្មតា (25ដឺក្រេ) ទូទឹកកកផ្នែកមិនកក
(៤អង្សារសេ)
ទូទឹកកកខាងផ្នែកកក
(-១៨អង្សារសេ ឬត្រជាក់ជាងនេះ)
ទឹកដោះម្ដាយថ្មីៗ ​៤ម៉ោង ៤ថ្ងៃ ៦ខែ
ទឹកដោះម្ដាយយកចេញពីទូផ្នែកកកទុកអោយរលាយ ១ ទៅ ២ម៉ោង ២៤ម៉ោង មិនអាចរក្សារទុក
ម្ដងទៀតបានទេ
ទឹកដោះម្ដាយដែលទារកបៅសល់ ទុកបាន ២ម៉ោងក្រោយទារកបៅសល់

៤ ក្រោយមក សូមរក្សាទុកទឹកដោះនៅក្នុងថង់ផ្លាស់ស្ទីកដែលបញ្ជាក់ថា សម្រាប់រក្សាទុកទឹកដោះម្ដាយ

គន្លឹះក្នុងការរក្សាទុក                                                                          

  • សូមកត់កាលបរិច្ឆេទច្របាច់ទឹកដោះអោយបានច្បាស់លាស់នៅលើថង់រក្សាទុកទឹកដោះម្ដាយ
  • ទឹកដោះម្ដាយមិនត្រូវបានណែនាំអោយទុកនៅផ្នែកទ្វារទូទឹកកកទេព្រោះវាអាចធ្វើអោយខូចគុណភាពនៃទឹកដោះនៅពេលអ្នកបើក ឬបិតទ្វាទូដោយសារការប្រែប្រួលសីតុណ្ហភាព
  • ប្រសិនជាអ្នកមិនអាចប្រើអស់ក្នុងរយៈពេល ៤ថ្ងៃ អ្នកគួរតែបង្កកទឹកដោះនោះ
  • នៅពេលបង្កកទឹកដោះម្ដាយ៖ – ម៉ាក់ៗអាចច្រកក្នុងបរិមាណល្មមដែលអាអូនអាចមឹមម្ដងអស់គឺប្រមាណ ៦០    ទៅ ១២០មីលីលីត្រដោយសារជៀសវាងការមឹមសល់
  • មិនគួរច្រកពេញពេកទេ ព្រោះនៅពេលកកនោះទឹកដោះនឹងរីកមាឌ។ ហេតុនេះគួរទុកចន្លោះ ២.៥ សង់ទីម៉ែត្រពីគម្របលើរបស់ថងររក្សាទុកទឹកដោះម្ដាយ
  • ប្រសិនជាអ្នកត្រូវទៅធ្វើការហើយផ្ញើកូនជាមួយអ្នកមើលថែក្មេង អ្នកគួរតែសរសេឈ្មោះកូនរបស់អ្នកអោយបានច្បាស់នៅលើកំប៉ុងដែលស្តុកទឹកដោះម្ដាយ
  • ប្រសិនជាអ្នកត្រូវធ្វើដំណើរផ្លូវឆ្ងាយ អ្នកអាចរក្សាទឹកដោះនៅក្នុងកាបូបរក្សាសីតុណ្ហភាពបានរយៈពេល ២៤ម៉ោង។ នៅពេលអ្នកទៅដល់គោលដៅ អ្នកអាចអោយកូនមឹមភ្លាមៗ ដាក់ក្នុងទូរទឹកកក ឬ បង្កក។

វិធីសាស្ត្ររំលាយទឹកដោះម្តាយប្រកបដោយសុវត្ថិភាព

  • សូមចាំថា ដាក់មុន រំលាយមុន (first in, first out)។ គុណភាពរបស់ទឹកដោះម្ដាយនឹងថយចុះកាលណាទុកកាន់តែយូរ
  • ដើម្បីរំលាយទឹកដោះដែលកកអ្នកអាច
    • ទុកក្នុងទូទឹកកកផ្នែកមិនកកពេញមួយយប់
    • ត្រាំក្នុងធុងមួយដែលមានទឹកក្តៅឧណ្ឌៗ
    • បើកបង្ហូរទឹកក្ដៅឧណ្ឌៗពីរ៉ូប៊ីណេ(ក្បាលទុយយូមានភ្ជាប់ចរន្តទឹកក្ដៅ និងទឹកត្រជាក់)
  • អ្នកមិនគួររំលាយទឹកដោះម្ដាយដោយប្រើ Microwave ទេព្រោះវាអាចធ្វើអោយខូចគុណភាពទឹកដោះម្ដាយ និងធ្វើអោយរលាកមាត់ទារកនៅពេលបំបៅ
  • ប្រសិនជាអ្នករំលាយនៅក្នុងទូទឹកកក គឺត្រូវតែអោយទារកមឹមអោយអស់ក្នុងរយៈពេល ២៤ម៉ោងដោយរាប់ចាប់ពីពេលដែលទឹកដោះម្ដាយបានរលាយសព្វល្អ ពោលគឺមិនមែនរាប់ចាប់ពីពេលដែលអ្នកដកចេញពីទូទឹកកកមកអោយកូនមឹមទេ
  • នៅពេលដែលអ្នកយកទឹកដោះចេញក្រៅ(សីតុណ្ហភាពបន្ទប់) អ្នកគួរអោយកូនមឹមអោយអស់ក្នុងរយៈពេល ២ម៉ោង
  • មិនត្រូវដាក់បង្កកទឹកដោះម្ដាយដែលរំលាយហើយសាជាថ្មីនោះទេ។

ប្រភព៖www.cdc.gov

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.