គួរធ្វើយ៉ាងណា ទើបជម្រុញដល់ការញ៉ាំបន្លែរបស់ក្មេង?
គន្លឹះខាងក្រោមនេះ ជាជំនួយក្នុងការជម្រុញក្មេងឱ្យញ៉ាំបន្លែបានគ្រប់គ្រាន់៖
- លើកឧទាហរណ៍ល្អៗជាមួយបន្លែ
- អាណាព្យាបាលអាចញ៉ាំបន្លែជាគំរូដល់ក្មេង ដែលក្មេងឃើញអាណាព្យាបាល និងបងប្អូនរបស់គេញ៉ាំបន្លែ ដែលមានលើចាន ធ្វើឱ្យក្មេងមានចំណង់ចង់ញ៉ាំបន្លែនោះដូចគ្នាដែរ
- អាហារគ្រួសារ ជាពេលវេលាដ៏ល្អក្នុងការបង្រៀនក្មេងអំពីការញ៉ាំអាហារដែលសំបូរសារជាតិចិញ្ចឹម រួមមានការញ៉ាំបន្លែជាដើម។ អាហារគ្រួសារដូចជា ឆាបន្លែ សម្លរ -ល- ដែលអាហារប្រភេទនេះ មានបន្លែចម្រុះមុខចូលគ្នា
- បន្តលើកទឹកចិត្តឱ្យគាត់ញ៉ាំបន្លែ
- ជារឿងធម្មតា ដែលក្មេងមួយចំនួនតែងតែនិយាយ ឫ គ្រវីក្បាល បញ្ជាក់ថាពួកគេមិនចូលចិត្តញ៉ាំបន្លែ ពិសេសនៅពេលដែលគេភ្លក់បន្លែជាលើកដំបូង
- ប្រសិនជាក្មេងមិនចូលចិត្តបន្លែជាក់លាក់ណាមួយ សូមផ្ដល់បន្លែនោះឱ្យគាត់ក្នុងបរិមាណបន្តិចម្ដងៗ ជាមួយនឹងអាហារសុខភាពដទៃទៀតដែលពួកគាត់ចូលចិត្ត។ សូមលើកទឹកចិត្តឱ្យក្មេងបន្តញ៉ាំ និងភ្លក់បន្លែឱ្យបានច្រើនមុខ។
- ក្មេងអាចនឹងផ្លាស់ប្ដូរគំនិតរបស់ពួកគេលើការញ៉ាំបន្លែ។ ក្មេងមួយចំនួន អាចត្រូវការ ការព្យាយាមញ៉ាំអាហារថ្មីប្រហែលជា១០ដងមុននឹងពួកគេព្រមទទួលយករសជាតិវា ហើយក្មេងត្រូវការប្រមាណជា១០ដងទៀតមុននឹងសម្រេចចិត្តថាចូលចិត្តវា។
- សរសើរក្មេងពេលគាត់សាកល្បងនូវការញ៉ាំបន្លែ
- សូមសរសើរក្មេងរៀងរាល់ពេលពួកគេញ៉ាំ ឫ ព្យាយាមញ៉ាំបន្លែ ដែលវាជាកម្លាំងជម្រុញដល់ការចង់ញ៉ាំបន្លែរបស់ក្មេង ឧ.ថ្ងៃនេះកូនម៉ាក់ធ្វើបានល្អណាស់ អាចញ៉ាំល្ពៅ និងការ៉ុតបានច្រើន។
- ការពិន័យក្មេងឱ្យញ៉ាំបន្លែ អាចធ្វើឱ្យក្មេងកាន់តែស្អប់បន្លែ។ ប្រសិនជាក្មេងស្អប់ការញ៉ាំបន្លែ សូមកុំផ្ដល់ឱ្យក្មេងក្នុងបរិមាណច្រើន សាកល្បងបន្តិចម្ដងៗរហូតដល់ក្មេងព្រមញ៉ាំអាហារទាំងនោះ។
- ជៀសវាងផ្ដល់អាហារជារង្វាន់៖ ឧ. ជៀសវាងសន្យាថា “ប្រសិនជាកូនព្រមញ៉ាំការ៉ុត ម៉ាក់នឹងទិញការ៉េមឱ្យកូន”។ ដែលវាអាចធ្វើឱ្យក្មេងចង់បានតែរង្វាន់ជាជាងការញ៉ាំអាហារសុខភាព។
- បង្រៀនក្មេងឱ្យធ្វើម្ហូបដែលមានបន្លែជាមួយម៉ាក់ប៉ា
- នាំកូន ឫ ចៅទៅផ្សារទិញបន្លែ (ឃើញបន្លែច្រើនមុខ អាចធ្វើឱ្យក្មេងចាប់អារម្មណ៍ និងចង់ញ៉ាំ)
- នាំក្មេងលាងសម្អាតបន្លែ
- បេះបន្លែ ឫ ចិតបន្លែ(សម្រាប់ក្មេងធំៗ)
- ចម្អិនបន្លែលាយជាមួយអាហារដទៃទៀត
- សាកល្បងឱ្យកូនញ៉ាំអាហារដែលគេបានជួយរៀបចំ
- ផ្ដល់បន្លែជាអាហារសម្រន់
បន្លែជាអាហារសម្រន់ដ៏ល្អសម្រាប់ក្មេងៗ។ ប្រសិនជាអាណាព្យាបាលរៀបចំទុកដាក់បន្លែជាអាហារសម្រន់សម្រាប់ពួកគេ និងកាត់បន្ថយអាហារដែលប៉ះពាល់សុខភាពពួកគេ ពិសេសក្មេងគាត់អាចនឹងចូលចិត្តញ៉ាំបន្លែនៅពេលពួកគេឃ្លាន។
- ចំពោះអាហារសម្រន់៖
- ចិតបន្លែទុកក្នុងប្រអប់ណាមួយ ឫ ចិតជាទ្រវែងៗ ដូចជាការ៉ុត ត្រសក់ ល្ពៅស្ងោរក្នុងទូទឹកកក និងផ្ដល់ឱ្យគេពេលពួកគាត់ឃ្លាន។
- ឫ ធ្វើជាយ៉ាអ៊ួធម្មជាតិទុកសម្រាប់ឱ្យក្មេងញ៉ាំ។
6. ដាក់បន្លែចម្រុះមុខចូលគ្នា
ជ្រើសរើសបន្លែមានពណ៌ រូបរាង ទម្រង់ និងរសជាតិ ផ្សេងគ្នា – កាន់តែចម្រុះមុខ កាន់តែធ្វើឱ្យក្មេងមានចំណាប់អារម្មណ៍ក្នុងការញ៉ាំ។ ប្រសិនជាអ្នកផ្ដល់បន្លែថ្មីៗជាមួយអាហារដែលពួកគេចូលចិត្ត នោះពួកគេមិនចាប់អារម្មណ៍លើបន្លែថ្មីនោះឡើយ។
ប្រភព៖raisingchildren.net.au
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង