កូនមិនព្រមញ៉ាំសោះ – មូលហេតុ និងដំណោះស្រាយ
ឈានចូលដល់វ័យ ៦ខែឡើង ជាវ័យដែលទារកអាចញ៉ាំអាហារបន្ថែមបាន ដែលអាហារបន្ថែមទាំងនោះមានដូចជា បបរខាប់គ្រប់គ្រឿង បន្លែ និងផ្លែឈើកិនម៉ត់។ ប្រសិនជាកូនៗព្រមញ៉ាំអាហារ នោះអាចជាភាពរីករាយមួយសម្រាប់ប៉ាម៉ាក់ តែជាសំណាងមិនល្អ ទារកភាគច្រើន បដិសេធនៃការផ្លាស់ប្ដូររបបអាហារនេះ។
មូលហេតុដែលធ្វើឱ្យទារកមិនសូវចង់ញ៉ាំអាហារ៖
- ម៉ោងញ៉ាំអាហារ ការផ្លាស់ប្ដូរម៉ោងញ៉ាំអាហារ អាចធ្វើឱ្យក្មេងឃ្លានខ្លាំង ឫ បាត់បង់ចំណង់អាហារ។ សូមផ្ដល់អាហារឱ្យក្មេងញ៉ាំ កៀកម៉ោងអាហារប្រចាំថ្ងៃរបស់គេ និងសូមកុំរំលងពេលវេលានៃការញ៉ាំអាហារណាមួយរបស់ក្មេង។
- សកម្មភាពរបស់ទារក ចំណង់អាហាររបស់ទារក អាស្រ័យលើក្មេងមានសកម្មភាពរាងកាយយ៉ាងណា។ សូមបញ្ចៀសការមានសកម្មភាពរាងកាយខ្លាំងខ្លា មុន ឫ ក្រោយទារកញ៉ាំអាហារ។ ទោះជាយ៉ាងណា សូមឱ្យក្មេងមានសកម្មភាពរាងកាយគ្រប់គ្រាន់នៅពេលវេលាសមស្របណាមួយ ព្រោះក្មេងដែលមានសកម្មភាពរាងកាយជាប្រចាំ ច្រើនតែញ៉ាំអាហារបានច្រើនជាងក្មេងដែលមានសកម្មរាងកាយតិចជាងធម្មតា។
- មិនចង់ញ៉ាំអាហារថ្មីៗ ទារកភាគច្រើន មិនចូលចិត្តអាហារថ្មីៗ ដែលលោកប៉ាអ្នកម៉ាក់ផ្ដល់ជូនពួកគេ។ ដំណាក់កាលនេះអាចជាមានភាពលំបាកច្រើន តែលោកប៉ាអ្នកម៉ាក់នឹងអាចជួយកូនបាន ក្នុងការផ្ដល់រសជាតិថ្មីៗជូនពួកគេ។
- អាលែកហ្ស៊ី កូនលោកប៉ាអ្នកម៉ាក់ អាចនឹងមានការអាលែកហ្ស៊ីណាមួយលើអាហារដែលពួកគេញ៉ាំចូលទៅ ដែលគេអាចនឹងព្យាយាមប្រាប់លោកប៉ាអ្នកម៉ាក់តាមវិធីសាស្រ្តណាមួយ។ សូមតាមដានលើអាកប្បកិរិយារបស់ក្មេង ក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើង ពិសេសលើសញ្ញាអាលែកហ្ស៊ីនេះ។
- ឆ្អែត ទារកអាចមិនចង់ញ៉ាំអាហារព្រោះ ក្រពះរបស់គេពោរពេញទៅដោយអាហារ ឫ អាហារសម្រន់ដែលគេទើបនឹងញ៉ាំ។ ប្រសិនជាទារក បដិសេធមិនចង់ញ៉ាំអាហារ បិតមាត់ និងរុញស្លាបព្រាចេញ នោះបញ្ជាក់បានថាគេឆ្អែត។
- មានអ្វីបង្វែរអារម្មណ៍ ចំណង់អាហាររបស់ទារក អាចនឹងត្រូវបានរំខានដោយវត្ថុផ្សេងៗ ដូចជាទូរទស្សន៍ សម្លេងលឺៗ សម្លេងតន្ត្រីខ្លាំងៗជាដើម។
- ផ្ដល់អាហាររាវច្រើនពេក ផ្ដល់អាហាររាវច្រើនជ្រុល ដូចជាទឹកដោះម្ដាយ ឫ ទឹកផ្លែឈើ ដែលអាចជាហេតុផលធ្វើឱ្យកូនលោកប៉ាអ្នកម៉ាក់បដិសេធមិនចង់ញ៉ាំអាហារ។
វិធីសាស្រ្តជម្រុញការញ៉ាំរបស់ក្មេង៖
- អនុញ្ញាតិឱ្យកូនញ៉ាំដោយឯកឯង នៅពេលទារក អាយុចាស់ខែ លោកប៉ាអ្នកម៉ាក់អាចអនុញ្ញាតិអោយពួកគេញ៉ាំអាហារដោយខ្លួនឯង សូមកុំបង្ខំគេឱ្យញ៉ាំក្នុងហឹង្សាណាមួយ។ លោកប៉ាអ្នកម៉ាក់ក៏អាចផ្ដល់ឱ្យគេនូវអាហារដែលគេចាប់កាន់នៅដៃបាន (finger foods) ។ សូមប្រាកដថាទារកអាចញ៉ាំបានដោយខ្លួនឯង គួបផ្សំនឹងការលើកទឹកចិត្តពីលោកប៉ាអ្នកម៉ាក់។
- ផ្ដល់អាហារជាច្រើនជម្រើស សូមជ្រើសរើសអាហារដែលមានពណ៌ចម្រុះ ដូចជាបន្លែ ឫ ផ្លែឈើជាដើម។ ក្មេងចូលចិត្ត និងចង់ញ៉ាំអាហារដែលមានព៌ណទាក់ទាញ។
- ការស្រែក/គំរាមគំហែង មិនអាចជួយអ្វីបានទេ សូមកុំជ្រើសរើសការគំរាមគំហែងទារក ដូចជា “បើកូនញ៉ាំមិនអស់ ម៉ាក់ប៉ាមិនអោយលេងតុត្កតាទេ” ។ ការគំរាមនេះ អាចមិនទទួលបានប្រយោជន៍សម្រាប់ប៉ាម៉ាក់ និងអាចធ្វើឱ្យពួកគេ តបតរដោយមិនមានភាពសមស្របថែមទៀតផង។
- ញ៉ាំអាហារជុំគ្នា ការញ៉ាំអាហារជុំគ្រួសារ ជួយឱ្យទារកតូចៗបានឃើញលោកប៉ាអ្នកម៉ាក់ ឫ បងៗគេញ៉ាំអាហារដែលគេមិនចូលចិត្ត នោះគេនឹងចង់សាកអាហារទាំងនោះដែរ។
- កុំទាន់បោះបង់ចោល ប្រសិនជាក្មេងបង្ហាញសញ្ញាថាគេមិនចូលចិត្តអាហារទាំងនោះ សូមកុំទាន់អាលលុបវាចេញពីបញ្ជីរអាហារប្រចាំថ្ងៃរបស់ក្មេង។ ទារកប្រើពេលយូរក្នុងការទទួលរសជាតិថ្មី ដែលលោកប៉ាអ្នកម៉ាក់គួរបន្សាំគេចុះឡើងៗ រហូតដល់គេយល់ថាគ្មានជម្រើស នឹងព្រមទទួលរសជាតិថ្មីនេះ។ វិធីសាស្រ្តនេះ ជម្រុញឱ្យក្មេងញ៉ាំអាហារដែលមានសុខភាពល្អបានច្រើន។
- អនុញ្ញាតិឱ្យគេលេងអាហារ លោកប៉ាអ្នកម៉ាក់មួយចំនួនយល់ឃើញថា ការលេងអាហារមិនល្អចំពោះកូនៗរបស់ពួកគាត់។ ពិតមែនទៅ ទារកចូលចិត្តស្វែងរកអ្វីដែលថ្មី ពិសេសនៅអំឡុងម៉ោងអាហារដែលជួយឱ្យពួកគេរំភើបនឹងអាហារដែលនៅនឹងមុខគេ។ កិន ច្របល់ ច្របាច់ គប់ ដែលជួយឱ្យពួកគេមានអារម្មណ៍ថា វត្ថុចម្លែកដែលនៅពីមុខពួកគេនោះជាអាហារមែន។
- បោកបន្លំពួកគេ ប្រសិនបើពួកគេមិនចង់ញ៉ាំអាហារនៅពីមុខគេនេះទេ ម៉ាក់ប៉ាអាចសាកល្បងប្ដូររូបរាងនៃអាហារទាំងនោះ និងធ្វើឱ្យពួកគេមានអារម្មណ៍រំភើបនឹងអាហារថ្មីនេះ។ ការកិនច្របល់ចូលគ្នាជួយឱ្យក្មេងមិនអាចញែកអាហារដែលពួកគេមិនចូលចិត្ត។
- ស្នើរសុំយោបល់ពីអ្នកជំនាញ ជម្រើសដ៏ប្រសើរសម្រាប់លោកប៉ាអ្នកម៉ាក់ដែលមានកូនតូច ពិសេសក្មេងដែលមានអាយុ២ឆ្នាំហើយនៅតែរើសចំណី មិនសូវញ៉ាំអាហារនោះគឺ ជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញ ពិសេសលោកគ្រូអ្នកគ្រូពេទ្យខាងផ្នែកអាហារូបត្ថម្ភ ដែលពួកគាត់អាចនឹងផ្ដល់ប្រឹក្សាលើប្រភេទអាហារដែលសាកសមសម្រាប់ពួកគេ និងវិធីសាស្ត្រជម្រុញការញ៉ាំរបស់ពួកគេ។
ក្នុងករណីដែលទារក ឫ កុមារមានរោគសញ្ញាដូចខាងក្រោម សូមប្រញាប់នាំគាត់ទៅជួបគ្រូពេទ្យជំនាញ៖
- ក្អួត
- លាមកលាយឈាម
- កង្វះជាតិទឹក
- ស្រកទំងន់ខ្លាំង
- រាករូសជាប់ជាប្រចាំ
- ឈឺពោះ។ល។
ប្រភព៖parenting.firstcry.com
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង