កូនខ្វះអង់ស៊ីម G6PD នេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់!
កូនខ្វះអង់ស៊ីម G6PD នេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់!

កូនខ្វះអង់ស៊ីម G6PD នេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់!

អ្វីទៅជាវិបត្តិនៃជំងឺកង្វះអង់ស៊ីម G6PD?

ជំងឺកង្វះអង់ស៊ីម G6PD ជាជំងឺពីកំណើតដែលរាងកាយពុំអាចផលិតនូវអង់ស៊ីម G6PD បានគ្រប់គ្រាន់។ G6PD ជាអង់ស៊ីមដែលមានសារៈសំខាន់សម្រាប់ការពារកោសិកាគ្រាប់ឈាមក្រហម។

នៅពេលកុមារញ៉ាំអាហារ ឫ ប្រឈមនឹងមេរោគ ឫ ឱសថដែលត្រូវបានហាមឃាត់សម្រាប់ក្មេងដែលមានវិបត្តិកង្វះអង់ស៊ីម G6PD វាអាចធ្វើឱ្យក្មេងប្រឈមនឹងការបែកគ្រាប់ឈាមក្រហម។

គ្រាប់ឈាមក្រហមដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនអុកស៊ីហ្សែនចែកចាយឱ្យរាងកាយប្រើប្រាស់។ នៅពេលរាងកាយមានការបែកគ្រាប់ឈាមនោះវាធ្វើឱ្យក្មេងមានជំងឺស្លេកស្លាំង ល្ហិតល្ហៃ និងស្បែកលឿងជាដើម។

រោគសញ្ញានៃវិបត្តិកង្វះអង់ស៊ីម G6PD

កុមារអាចលេចរោគសញ្ញានៃវិបត្តិកង្វះអង់ស៊ីុម G6PD នៅពេលកោសិកាគ្រាប់ឈាមក្រហមពួកគេត្រូវបានធ្វើឱ្យបែក៖

  • ស្បែកស្លេកស្លាំង
  • អង់កម្លាំងខ្លាំង និងបន្តជាប់រ៉ាំរ៉ៃ
  • ទឹកនោមពណ៌ក្រម៉ៅ
  • ខាត់លឿង។

កុមារមួយចំនួនអាចមានបញ្ហាខាត់លឿងក្នុងមួយសប្ដាហ៍ដំបូង តែក៏មានក្មេងខ្វះអង់ស៊ីមG6PD មួយចំនួន មានបញ្ហាខាត់លឿងរយៈពេលយូរជាងនេះ។

ក្នុងករណីដែលក្រុមគ្រូពេទ្យជំនាញប្រាប់់អ្នកថាកូនអ្នកមានវិបត្តិកង្វះអង់ស៊ីម G6PD អ្នកគួរប្រុងប្រយ័ត្នលើការប្រើប្រាស់ឱសថខាងក្រោម៖

ថ្នាំផ្សះ (ថ្នាំអង់ទីប្យូទិក)

    • Sulphonamides (check with your doctor)
    • Co-trimoxazole (Bactrim, Septrin)
    • Dapsone
    • Chloramphenicol
    • Nitrofurantoin
    • Nalidixic acid
  • ថ្នាំព្យាបាលគ្រុនចាញ់

    • Chloroquine
    • Hydroxychloroquine
    • Primaquine
    • Quinine
    • Mepacrine
  • សារធាតុគីមី

    • ថ្នាំសម្លាប់កន្លាត Moth balls (naphthalene)
    • Methylene blue
  • អាហារ

    • សណ្ដែក
  • ឱសថផ្សេងទៀត

    • Sulphasalazine
    • Methyldopa
    • បរិមាណច្រើននៃ vitamin C
    • Hydralazine
    • Procainamide
    • Quinidine
    • ថ្នាំព្យាបាលជំងឺមហារីកមួយចំនួន
    • អាស្ពីរីន។

ចំណុចគួរប្រុងប្រយ័ត្ន

  • វិបត្តិកង្វះអង់ស៊ីម G6PD ជាជំងឺពីកំណើត និងមិនអាចចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ឡើយ
  • កុមារដែលមានបញ្ហានេះអាចរស់នៅបានធម្មតាដូចក្មេងដទៃទៀតដែរ (គ្រាន់តែពួកគេត្រូវតមអាហារ និងសារធាតុមួយចំនួន)
  • កុមារមួយចំនួនអាចមានបញ្ហាស្លេកស្លាំង ឫ ខាត់លឿង នៅក្រោយពេលញ៉ាំថ្នាំ ឫ ញ៉ាំអាហារមួយចំនួនដែលត្រូវបានហាមឃាត់ ឫ ក្រោយការឆ្លងមេរោគណាមួយ។

ប្រភព៖www.rch.org.au

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.