កាល់ស្យូមសំខាន់យ៉ាងណាចំពោះស្ត្រីមានផ្ទៃពោះ
ក្នុងពេលមានផ្ទៃពោះ ទារកក្នុងផ្ទៃត្រូវការជាតិកាល់ស្យូមដើម្បីការលូតលាស់ឆ្អឹង និងធ្មេញបានល្អ។ ចំពោះម្ដាយ វាក៏ជួយក្នុងការផលិតទឹកដោះ ពង្រឹងមុខងារសរសៃប្រសាទ និងសាច់ដុំហើយថែមទាំងជួយរក្សាចង្វាក់បេះដូងឱ្យបានល្អ និងចូលរួមក្នុងកំណកឈាម។
ការទទួលបានកាល់ស្យូមគ្រប់គ្រាន់ពិតជាមានសារៈសំខាន់ណាស់ពិសេសនៅត្រីមាសចុងក្រោយនៃការមានផ្ទៃពោះ។
តើស្ត្រីមានផ្ទៃពោះគួរទទួលទានក្នុងកម្រិតប៉ុន្មាន?
តម្រូវការជាប្រចាំថ្ងៃគឺប្រែប្រួលទៅតាមអាយុរបស់ស្ត្រីមានគក៌។
សម្រាប់ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូនដែលមាន៖
- អាយុ ១៩ ទៅ៥០ឆ្នាំ គឺត្រូវការ ១០០០ មីលីក្រាមក្នុងមួយថ្ងៃ
- អាយុក្រោម ១៨ឆ្នាំ គឺត្រូវការ ១៣០០ មីលីក្រាមក្នុងមួយថ្ងៃ
ទោះបីជាស្ត្រីសម្រាលកូនរួចក្ដី ក៏ស្ត្រីគួរទទួលទានកាល់ស្យូមឱ្យបានគ្រប់គ្រាន់ដែរ ដើម្បីបង្ការការស្ពោតឆ្អឹងនៅពេលអនាគត។
តើស្ត្រីគួរញ៉ាំកាល់ស្យូមបន្ថែមដែរឬទេ ក្នុងពេលមានផ្ទៃពោះ?
វីតាមីនសម្រាប់ស្ត្រីមានផ្ទៃពោះភាគច្រើនមានកាល់ស្យូមត្រឹម ១០០ ទៅ ២០០មីលីក្រាមប៉ុណ្ណោះ។ ស្ត្រីគួរជ្រើសរើសផលិតផលណាដែលមានកាល់ស្យូម និងវីតាមីន D រួមបញ្ចូលគ្នា។ វីតាមីន D ជួយអោយកាល់ស្យូមស្រូបចូលក្នុងរាងកាយបានល្អ។ កាល់ស្យូមមានច្រើនទម្រង់ក្នុងនោះមានកាល់ស្យូមកាបូណាតគឺទាមទារអោយមានជាតិអាស៊ីតពីក្រពះច្រើនដើម្បីជួយរំលាយដើម្បីស្រូបចូលរាងកាយបានល្អ ហេតុនេះស្ត្រីគួរញ៉ាំក្រោយអាហារ។
ចំពោះ កាល់ស្យូមស៊ីត្រាតគឺងាយស្រូបចូលក្នុងរាងកាយដោយពុំត្រូវការអាស៊ីតក្រពះច្រើនក្នុងការរំលាយទេ។
នៅពេលស្ត្រីញ៉ាំថ្នាំគ្រាប់ជាតិដែក និងជាតិកាល់ស្យូមគឺមិនគួរញ៉ាំស្របពេលគ្នានោះទេ គឺគួររក្សាគម្លាត ១ ទៅ ២ម៉ោងពីគ្នា។
ការប្រើប្រាស់កាល់ស្យូមលើសកម្រិតបណ្ដាលឱ្យមានគ្រួសក្នុងតម្រងនោម។ ហេតុនេះស្ត្រីគួរពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីដឹងពីតម្រូវការជាតិរ៉ែក្នុងរាងកាយ។
ប្រភពអាហារមានជាតិកាល់ស្យូមមាន៖
អាហារ |
បរិមាណ |
ជាតិកាល់ស្យូម(mg) |
យ៉ាអ៊ួរមានជាតិខ្លាញ់ទាប |
250ml |
415 |
ទឹកដោះគោគ្មានជាតិខ្លាញ់ |
250ml |
299 |
ទឹកដោះគោមានជាតិខ្លាញ់២% |
250ml |
293 |
ទឹកដោះគោមានជាតិខ្លាញ់ទាប |
250ml |
284 |
ទឹកដោះគោមានជាតិខ្លាញ់ខ្ពស់ (3.25%) |
250ml |
276 |
ត្រីសាល់ម៉ុន |
85g |
181 |
គ្រាប់ Chia |
15mg |
76 |
ប្រូខូលី | 45g |
21 |
ប្រភព៖www.momjunction.com
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង