កម្ដៅប៉ុណ្ណេះឡើង ទើបគ្រូពេទ្យសន្មត់ថាក្មេងក្ដៅខ្លួន
ក្រុមគ្រូពេទ្យជំនាញនៅខាងវិទ្យាស្ថានបង្ការនិងគ្រប់គ្រងជំងឺឆ្លង (The Centers for Disease Control and Prevention ហៅកាត់ CDC) បានឱ្យនិយមន័យនៃការក្ដៅខ្លួនថា ”ជាការក្ដៅខ្លួន ឫ សីតុណ្ហភាពរាងកាយកើនឡើង ចាប់ពី 38°C ឡើងទៅ” ។
អាការៈអមជាមួយការក្ដៅខ្លួនលើទារក និងកុមារ
រោគសញ្ញាខាងក្រោម អាចនិងកើតមានអមជាមួយនឹងការក្ដៅខ្លួនរបស់ទារក និងកុមារ៖
- ក្ដៅចាប់ពី 38°C ឡើង
- ស្ងួត ឫ ក្រៀមមាត់
- មានអាការៈក្អួត និងរាក
- ក្មេងចេះតែទាញត្រចៀក ឫ ឈឺក្នុងត្រចៀក
- រករឿង មួរម៉ៅ ស្រែកយំលឺៗ
- មិនបៅ ឫ មិនញ៉ាំអាហារ
- ឈឺពោះ
- ប្រកាច់
- ឈឺក្បាលខ្លាំង
- ស្លេកស្លាំង
- កន្ទួល ឫ រោលលើស្បែក
- ឈឺក ឫ ណែនបំពង់ក
- បាត់បង់ស្មារតី
- ឈឺតាមសន្លាក់ ឫ ហើមតាមសន្លាក់
- ស្រែកថ្ងូរតិចៗ
- ផ្នែកទន់លើក្បាលទារកឡើងហើម។
- មូលហេតុក្ដៅខ្លួន
បញ្ហាក្ដៅខ្លួនអាចបណ្ដាលមកពីមូលហេតុដូចជា៖
- ឆ្លងវីរុស និងបាក់តេរីអាចបង្កឱ្យក្មេងឡើងកំដៅខ្លួន
- ការចាក់វ៉ាក់សាំងមួយចំនួន
- ជំងឺលើប្រព័ន្ធការពាររាងកាយ ។ល។
- វិធីសាស្រ្តក្នុងការកំណត់ការក្ដៅខ្លួនលើទារក និងកុមារ
- វាស់សីតុណ្ហភាពតាមមាត់៖ លើសពី5°C ទើបចាត់ទុកថាក្មេងក្ដៅខ្លួន
- វាស់តាមរន្ធគូថ៖ លើសពី38°C ទើបចាត់ទុកថាក្មេងក្ដៅខ្លួន។
ការវាស់សីតុណ្ហភាពរាងកាយ គ្រូពេទ្យជំនាញលើកទឹកចិត្តឱ្យអាណាព្យាបាលប្រើទែម៉ូមែត្រឌីជីថលជាជាងការប្រើទែម៉ូមែត្របារត (ព្រោះទែម៉ូមែត្របារតងាយបែកដែលអាចងាយមុត និងពុលដល់រាងកាយ)។
ការវាស់តាមរន្ធគូថជាវិធីសាស្រ្តដ៏ពេញនិយមក្នុងការកំណត់សីតុណ្ហភាពរាងកាយទារក និងកុមារ។
- ឱសថបញ្ចុះកម្ដៅរាងកាយ
- ប៉ារ៉ាសេតាមុល(Paracetamol) ឫ អាសេតាមីណូហ្វេន (Acetaminophen)
- អុីប៊ុយប្រូហ្វេន (Ibuprofen) (អាចប្រើលើទារកអាយុ៦ខែឡើង)
សូមសាកសួរគ្រូពេទ្យជំនាញជាមុនសិន មុននឹងប្រើប្រាស់ឱសថណាមួយលើទារកនិងកុមារ។
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង